adverise with khmeread Quan peng wheelchair2 600x415

បុរស​ពិការ​ម្នាក់​ប្តេជ្ញា​ជិះ​រទេះរុញ​ឆ្លងកាត់​ទូទាំងប្រទេស​ចិន​ឱ្យ​ទាល់តែ​បាន​

    ​អ្នក​កំលោះ​ពិការ​អង្គុយ​ក្នុង​រទេះរុញ​មួយ​បានមក​ដល់ទី​ក្រុង​ហ្វូ​ចូ​វ (Fuzhou) កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់ពី​ចាក់​ចេញពី​ក្រុង​ប៉េកាំង​អស់​រយៈពេល​៥៦៦​ថ្ងៃ​កន្លងមក​។​

​    ​លោក ក្វាន ប៉េង (Quan Peng) អាយុ​២៩​ឆ្នាំ​រូបនេះ​មកពី​ខេត្ត Gansu​។ គាត់​បានចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​ជុំវិញ​ប្រទេស​ចិន​ពី​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤​មកម្ល៉េះ​។ ហើយ​គោលដៅ​ចុងក្រោយ​របស់គាត់​គឺ​នៅ​ខេត្ត​សាន​យ៉ា (Sanya) ភាគខាងត្បូង​ខេត្ត​ហៃ​ណាន (Hainan) ប្រទេស​ចិន ពោលគឺ​នៅសល់​១.៧០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្វូ​ចូ​វ​។​

​    ​លោក​ក្វាន​និយាយថា "​ជោគវាសនា​របស់ខ្ញុំ​បាន​ដកហូត​សេរីភាព​ពី​ខ្ញុំ​។ ខ្ញុំ​ត្រូវតែ​យក​វា​មកវិញ​តាម​គ្រប់​មធ្យោបាយ​ចាំបាច់​"​។

​    ​ដោយ​ធ្វើដំណើរ​អស់​រយៈពេល​៥៦៦​ថ្ងៃ​និង​ចម្ងាយ​២.៨០០ គីឡូម៉ែត្រ ពេលនេះ លោក​ក្វាន​មកដល់​ទីក្រុង​ហ្វូ​ចូ​វហើយ​។ ខណៈនោះ​លោក​ប្រាប់​វេ​ប​សាយ Local news ថា "​នេះ​គឺជា​ខេត្ត​ទី​ប្រាំ​និង​ទីក្រុង​ទី​២២​ហើយ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​អំឡុង​ការធ្វើដំណើរ​របស់ខ្ញុំ​"​។​

​    ​នៅពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ លោក​ក្វាន​បាន​វះកាត់​យក​ដុំ​សាច់​ចេញពី​ឆ្អឹងខ្នង​របស់គាត់​។ ជា​អកុសល ដុំ​សាច់​នោះបាន​បំផ្លាញ​សរសៃប្រសាទ​របស់គាត់​និង​ធ្វើ​ឲ្យ​គាត់​ពិការ​មួយជីវិត​។ ឆ្នាំ​២០១៣ គាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​របស់គាត់​ទៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ចាប់ផ្ដើម​ជីវិត​ថ្មី​របស់គាត់​។ គាត់​រកបាន​ការងារ​មួយ​ជាម​ន្ត្រី​សេវា​បម្រើ​អតិថិជន​នៅ​ក្រុមហ៊ុន​មួយ​។ នៅពេល​ទំនេរ​គាត់​បាន​គ្រប់គ្រង​ហាង Taobao និង​លក់​របស់របរ​តិចតួច​នៅតាម​ផ្លូវ​៕

 

 

adverise with khmeread
ប្រភព៖ សៀង​ហៃ​អ៊ី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់