ទាហានរុស្ស៊ីម្នាក់បាញ់សម្លាប់មិត្តរួមក្រុម ៨ នាក់នៅបន្ទាយមួយក្នុងតំបន់ស៊ីបេរី

ទីភ្នាក់ងារពង្រឹងច្បាប់កំពូលរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទាហាន ៨ នាក់របស់រុស្ស៊ីត្រូវបានសម្លាប់នៅក្នុងការបាញ់សម្លាប់មួយនៅមូលដ្ឋានយោធាមួយនៅតំបន់ស៊ីបេរីកាលពីថ្ងៃសុក្រ។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃសុក្រ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតបានឱ្យដឹងថាទាហានម្នាក់បានបើកការបាញ់ប្រហារទៅលើសហសេវិកនៅយោធភូមិភាគមួយនៅជិតទីក្រុង Chita ដោយបានសម្លាប់មន្ត្រីប៉ូលិស ២ នាក់ និងទាហាន ៦ នាក់។ គណៈកម្មាធិការស៊ើបអង្កេតក៏បាននិយាយផងដែរថា ជនសង្ស័យនៅក្នុងករណីនេះឈ្មោះ Ramil Shamsutdinov គឺជាសមាជិកអង្គភាពលេខ 54160 ត្រូវបានឃុំខ្លួន។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រហែល ៦ និង ២០ នាទីព្រឹកថ្ងៃសុក្រ ម៉ោងក្នុងស្រុកក្នុងអំឡុងពេលការផ្លាស់ប្តូរវេនយាម។ ទាហាននិងប៉ូលិស ៨ នាក់ត្រូវបានសម្លាប់នៅនឹងកន្លែង ហើយបុគ្គលិកយោធាពីរនាក់ទៀតបានរងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយស្ថានភាពរបស់ពួកគេមិនគំរាមកំហែងដល់អាយុជីវិតទេ។

ហើយជារឿយៗ ទាហានរុស្ស៊ីតែងតែគំរាមកំហែងមិត្តរួមការងាររបស់ខ្លួនដោយប្រើកាំភ្លើងភ្ជង់ តែករណីទាហានសម្លាប់ទាហានដល់ទៅ ៨ នាក់នេះ គឺជាករណីកម្របំផុត៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab