ក្មេងស្រីជំទង់អាយុទើប១៣ឆ្នាំលួចទៅចាក់ច្រមុះឱ្យស្រួចមិនឱ្យឪពុកម្តាយដឹង ក្រោយកែកុនបាន ៣០ នាទីប្រកាច់ក្អួតនិងខ្វាក់ភ្នែកម្ខាង

ព្រោះតែចង់ស្អាត ក្មេងស្រីជំទង់ម្នាក់បានខាតបង់ធ្ងន់ធ្ងរពីការកែកុនសម្រស់ នោះគឺពិការភ្នែកម្ខាង។ 

យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាមផ្សាយកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់នៅវៀតណាមបានពិការភ្នែកស្តាំ និង បណ្តាលឱ្យខូចជាលិកាផ្ទៃមុខ បន្ទាប់ពីការកែកុនច្រមុះខុសបច្ចេកទេសនៅហាងស្ប៉ាមួយកន្លែងនៅក្នុងស្រុក។ 

យោងតាមក្រុមគ្រួសារក្មេងស្រីរងគ្រោះបានឱ្យដឹងថា នាងមិនពេញចិត្តនឹងច្រមុះធម្មជាតិរបស់នាងទេ ហើយនាងចង់រកការកែច្រមុះតាំងពីយូរមកហើយ។ ដោយមិនឱ្យឪពុកម្តាយដឹង នាងបានទៅហាងស្ប៉ានៅខេត្ត Yen Bai កាលពីថ្ងៃទី ២១ ខែតុលាសម្រាប់ការចាក់ច្រមុះឱ្យខ្ពស់។

ការចាក់ច្រមុះនេះគឺមិនមានការវះកាត់ទេ ដោយគ្រាន់តែចាក់អាស៊ីត Hyaluronic ទៅក្នុងច្រមុះដើម្បីឱ្យច្រមុះប្តូរទ្រង់ទ្រាយ។ ក្មេងស្រីនេះបានសារភាពថានាងមិនមានគម្រោងកែច្រមុះទេ ប៉ុន្តែបានយល់ព្រមកែច្រមុះបន្ទាប់ពីម្ចាស់ហាងស្ប៉ាប្រាប់នាងថានាងអាចបង់រំលស់ថ្លៃព្យាបាល ២ លានដុង (៨៥ ដុល្លារ)។

ប៉ុន្តែ ៣០ នាទីបន្ទាប់ពីចាក់ថ្នាំអាស៊ីតនោះរួច នាងចាប់ផ្តើមមានអារម្មណ៍ឈឺភ្នែកខាងស្តាំក៏ដូចជាឈឺក្បាលនិងចង់ក្អួត។ បន្ទាប់ពីអង្កេតឃើញភ្នែកស្តាំមើលលែងឃើញ នាងបានប្រញាប់តេហៅគ្រួសារនាងឱ្យដឹកនាងទៅមន្ទីរពេទ្យ ប៉ុន្តែគួរឱ្យសោកស្តាយ នាងបានបាត់បង់ភ្នែកម្ខាងទៅហើយ ដោយសារតែជាលិកាក្នុងគ្រាប់ភ្នែកនិងផ្ទៃមុខម្ខាងបានខូចបាត់ទៅហើយ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab