ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានសុដន់ដែលមានរាងស្អាត។ គួរឱ្យស្តាយ បំណងនេះមិនអាចទៅរួចនោះទេក្នុងករណីភាគច្រើន ព្រោះការយារធ្លាក់សុដន់គឺជាដំណើរការមួយ ដែលកើតឡើងពេលវ័យកាន់តែជ្រេ។ វាធ្វើឱ្យសុដន់បាត់បង់ភាពតឹងណែន និងភាពយឺតរបស់វា។
សុដន់យារធ្លាក់ជាធម្មតាកើតឡើងនៅពេលស្ត្រីឈានដល់វ័យ ៤០ ប៉ុន្តែវាក៏អាចកើតឡើងនៅមុនអាយុនេះដែរ។ កត្តាផ្សេងទៀតដែលបង្កឱ្យសុដន់យារធ្លាក់គឺការបំបៅដោះកូន ការមានគភ៌ ការអស់រដូវ ការស្រកឬឡើងទម្ងន់លឿនពេក ការហាត់ប្រាណខ្លាំងពេក ការខ្វះសារធាតុចិញ្ចឹម និងការពាក់អាវទ្រនាប់មិនបានស៊ប់ល្អ។
ជំងឺដូចជា មហារីកសុដន់ និងជំងឺរបេង ក៏អាចបង្កឱ្យសុដន់យារធ្លាក់ដែរ។ ការប្រើប្រាស់ជាតិនីកូទីន ជាតិស្រវឹង និងភេសជ្ជៈផ្ទុកជាតិហ្គាសហួសប្រមាណក៏រួមចំណែកក្នុងបញ្ហាសុដន់យារធ្លាក់ដែរ។
សុដន់បង្កើតពីជាតិខ្លាញ់ ជាលិកាភ្ជាប់ផ្សេងៗ និងក្រពេញផលិតទឹកដោះ ហើយសុដន់ត្រូវការការថែទាំត្រឹមត្រូវដើម្បីរក្សាទម្រង់របស់វាឱ្យនៅល្អដដែល។
គ្រឿងផ្សំល្អបំផុតនោះគឺ
- ត្រសក់ ១ ផ្លែតូច
- ស៊ុតលឿង (ពងមាន់) ១ គ្រាប់
- បឺរ ១ ស្លាបព្រាបាយ
ល្បាយត្រសក់និងស៊ុតលឿងគឺជាឱសថធម្មជាតិអស្ចារ្យបំផុតដើម្បីជួយលើកសុដន់ឱ្យខ្ទើតឡើងលើវិញ។ ត្រសក់ផ្ទុកលក្ខណៈសម្បត្តិធម្មជាតិជំនួយដល់ស្បែក រីឯស៊ុតក្រហមផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងវីតាមីនផ្សេងៗ ដែលអាចជួយព្យាបាលសុដន់យារធ្លាក់បាន។
* របៀបធ្វើ
យកត្រសក់មួយផ្លែតូចកិនឱ្យម៉ដ្ឋ។ រួចបន្ថែមស៊ុតលឿង ១ គ្រាប់ និងបឺរ ១ ស្លាបព្រាបាយ ដើម្បីបង្កើតជាល្បាយប៉ិៗ។ បន្ទាប់មកយកវាមកលាបពីលើសុដន់ ហើយទុកចោលកន្លះម៉ោង។
បន្ទាប់មកលាងសម្អាតជាមួយទឹកត្រជាក់ (ដាក់ទឹកកក)។
ផ្សំម៉ាសធម្មជាតិនេះប្រើប្រាស់ម្តងក្នុងមួយសប្តាហ៍ ហើយប៉ុន្មានសប្តាហ៍ក្រោយលោកអ្នកនឹងសង្កេតឃើញលទ្ធផល៕
