ម៉ូតូបើកបុកជាមួយម៉ូតូខ្ទាតចូលរថយន្តកិនស្លាប់២នាក់នៅស្រុកសំរោង

តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយម៉ូតូនិងរថយន្តកើតឡើងកាលពីថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០៥នាទីលើផ្លូវខេត្តលេខ១២៩៣ ចន្លោះគីឡូម៉ែត្រ លេខ៥-៦ ស្ថិតក្នុងភូមិស្លាខាងលិចឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យស្លាប់២នាក់។

ប៉ូលិសនិយាយថា ភាគីទី ១- ម៉ូតូម៉ាកឡែត ពណ៌សពាក់ផ្លាកលេខតាកែវ១G-៧៧៩៨បើកបរដោយឈ្មោះ ហ៊ុន គឹមហុង ភេទ ប្រុស អាយុ៤០ឆ្នាំ នៅភូមិ ដក់ពរ ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បើកបរពីត្បូងទៅជើង បានស្លាប់នៅនឹងកន្លែងកើតហេតុ សពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ។

ចំណែកភាគីទី២-ម៉ូតូម៉ាក ហុងដាC១២៥ ពាក់ផ្លាកលេខតាកែវ ១J-៧៥៥៨ បើកបរដោយឈ្មោះទ្រី សុវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បើកបរមកពីទិសខាងជើងទៅត្បូង រងរបួសធ្ងន់បញ្ជូនយកទៅព្យាបាលពេទ្យខេត្តតាកែវ ហើយបានស្លាប់នៅមន្ទីរពេទ្យ (ពាក់មួកសុវត្ថិភាព)។

ឯភាគីទី៣-រថយន្តម៉ាកហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ៣A២២៤៣បើកបរពីត្បូងទៅជើង បានបើកបររត់រួចឈប់រថយន្តគេចខ្លួនបាត់។ 

មូលហេតុ អ្នកបើកបរម៉ូតូឡែតវ៉ារថយន្តបុកជាមួយម៉ូតូ រួចខ្ទាតចូលរថយន្ត។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។ រីឯវត្ថុតាងខាងលើត្រូវបានយករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសំរោង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab