ប៉ូលិសប៉ុស្តិ៍និរោធឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍និរោធ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ២៧តុលាឆ្នាំ២០១៩ ម៉ោង៧និង ៣០ នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ឈុន គីមសុង ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង២-ឈ្មោះ ស្វាយ សោភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។លទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន(មានសារធាតុញៀន)។
    
បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌច្បារអំពៅ បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab