ចោរ២នាក់ឆក់យកកាបូបភ្ញៀវនៅតូបលក់ដូរ៥៥៥ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ មានជនល្មើស២នាក់បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍ ដែលកំពុងអង្គុយលេងលើឆ្នេរ រួចហើយរត់ទ្បើងជិះម៉ូតូបើករត់គេចខ្លួន ប៉ុន្តែភ្លាមៗប្រជាពលរដ្ឋដែលឃើញបាននាំគ្នាដេញតាមចាប់ជនល្មើសទាំង២ និងដោយសារភ័យខ្លាចពលរដ្ឋចាប់បាន ពួកវាក៏បោះកាបូបដែលឆក់បាននោះចោល ហើយផ្តួលម៉ូតូរត់គេចខ្លួនបាត់ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៧តុលា២០១៩នេះ នៅចំណុចតូបលក់ដូរ៥៥៥ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

 ក្រោយកើតហេតុ ម៉ូតូមួយគ្រឿងដែលជនល្មើសជិះធ្វើសកម្មភាព ពលរដ្ឋបានប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុយកទៅរក្សាទុកដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ត។ 

ករណីនេះសមត្ថកិច្ចបានអំពាវនាវឱ្យពលរដ្ឋឬអ្នកទេសចរណ៍ ប្រុងប្រយ័ត្នបន្ថែមដោយការមើលទុកដាក់របស់របរត្រឹមត្រូវ នៅតាមកន្លែងកម្សាន្តនានា បង្ការកុំឱ្យជនល្មើសឆ្លៀតឱកាសលួច ឆក់បានបន្តទៀត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab