ជនបរទេសម្នាក់ស្លាប់​នៅក្រុងកោះរ៉ុងសង្ស័យគាំងបេះដូង

ព្រះសីហនុ ៖ មានបុរសជនបរទេសម្នាក់ស្លាប់​ នៅកន្លែងស្នាក់នៅ ក្នុងភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ បង្កការភ្ញាក់ផ្អើល នៅថ្ងៃត្រង់ ថ្ងៃទី២៧ខែតុលា​ ឆ្នាំ២០១៩។

សមត្ថកិច្ចនិយាយថា សាកសពឈ្មោះ  LEWIS HOWARD CRAIG ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិអង់គ្លេស​ ។ តាមការសន្និដ្ឋានជាជំហានដំបូងពីសមត្ថកិច្ចមូលដ្ឋានថាជនរងគ្រោះទំនងជាស្លាប់ដោយគាំងបេះដូង ។ 

បច្ចុប្បន្នសាកសពបានរក្សារទុកនៅកន្លែងកេីតហេតុ ដើម្បីរង់ចាំផ្នែកជំនាញពិនិត្យធ្វើកោសល្យវិច័យ រកមូលហេតុនៃការស្លាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab