ជនបរទេសម្នាក់មិនទាន់ស្គាល់សញ្ជាតិស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ ៖ មានករណីជនបរទេសម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហៅ ចំការចេកស្ថិតនៅក្រុម០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទី។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាជនបរទេស សញ្ជាតិប៉ែកអាស៊ី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ និងកំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ។ តាមការពិនិត្យរបស់មន្រ្តីជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារជំងឺសួតធ្ងន់ធ្ងរ។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានក្រុមហ៊ុន OSBORN FUNERAL SERVICE ដឹកយកទៅភ្នំពេញ តម្កល់ទុកបណ្តោះអាសន្ន ដើម្បីបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណបន្តទៀត៕

adverise with khmeread