មេប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបាញ់សម្លាប់ខ្លួន ដោយសារមានវិបត្តិក្នុងគ្រួសារ

បន្ទាយមានជ័យ ៖ មានករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង២៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះ ប៊ូ រិទ្ធី ជាមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកផ្ទះឪពុកម្តាយបង្កើត នៅចំណុចកើតហេតុខាងលើ ហើយបានសួរកប្រពន្ធមិនឃើញ (ទំនងអាចមានបញ្ហាក្នុងគ្រួសារ ) រួចក៏បានទាញ់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab