adverise with khmeread 0

សាប៊ូ​ផ្សំ​នៅផ្ទះ​ខ្លួនឯង​មួយ​នេះ​ជួយ​លោកអ្នក​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​លើ​មុខ​!

​    ​សញ្ញា​ដំបូង​នៃ​ភាព​ចាស់​របស់​មនុ​ស្សគឺ​ស្នាម​ជ្រីវជ្រួញ ហើយ​វា​ជា​បញ្ហា​ដែល​ស្ត្រី​វ័យ​កណ្តាល​ទាំងឡាយ​កំពុង​ប្រឈម​។ ស្នាម​ទាំងនោះ​អាច​កើតឡើង​នៅ​គ្រប់ផ្នែក​នៃ​រាងកាយ ដែល​ឧស្សាហ៍​ត្រូវ​ពន្លឺព្រះអាទិត្យ ក្នុងនោះ ក មុខ ដៃ​។

​    ​ផលិតផល​សាប៊ូ និង​ជែ​ល​សម្រាប់​លាប​ពេល​ងូតទឹក​ផ្ទុក​ជាតិគីមី​ច្រើន​សម្បើម​ណាស់ ហើយ​ប្រសិនបើ​លោកអ្នក​បាន​អាន​បញ្ជី​នៃ​គ្រឿងផ្សំ​ឬ​សារធាតុ​ហាមឃាត់​ហើយ​នោះ គឺ​ច្បាស់​ជា​ព្រឺ​សម្បុរ​។

​    ​លោកអ្នក​អាច​ព្យាបាល​ស្នាម​ជ្រីវជ្រួញ​នៅផ្ទះ​ដោយ​ប្រើ​ឱសថ​ផ្សំ​សាមញ្ញៗ​ប៉ុណ្ណោះ​។ ស្បែក​របស់​អ្នកនឹង​មើលទៅ​មាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​។

​    ​លោកអ្នក​អាច​ផលិត​សាប៊ូ​ដោយ​ខ្លួនឯង​ផ្អែកលើ​ប្រេងដូង​ដើម្បី​សម្អាត​មុខ​នៅពេល​ព្រឹក និង​ពេល​ល្ងាច​ដើម្បី​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​។

​    ​* គ្រឿងផ្សំ​
​    ​១- ប្រេងដូង ក្នុង​កម្រិត​ពេញចិត្ត​ផ្ទាល់ខ្លួន


​    ​២- បឺ​រ​ធម្មជាតិ (​ជាពិសេស​បឺ​រ​គ្រាប់​សៀ​--Shea Butter) ក្នុង​កម្រិត​ពេញចិត្ត​ផ្ទាល់ខ្លួន


​    ​៣- ក្រមួនឃ្មុំ ក្នុង​កម្រិត​ពេញចិត្ត​ផ្ទាល់ខ្លួន


​    ​៤- ប្រេង​ក្រអូប (​ប្រភេទ​ដែល​លោកអ្នក​ចូលចិត្ត​ប្រើ​)

​    ​* របៀប​ផ្សំ​
​    ​រក​កូនចាន​ពីរ ដោយ​ធំ​មួយ​តូច​មួយ​។ ដាក់​គ្រឿងផ្សំ​ទាំង ៤ ចូលក្នុង​កូនចាន​ដែល​តូច​ជាង​។ រួច​យក​ទឹក​ដាក់​ក្នុង​កូនចាន​រាង​ធំ​បន្តិច​ចំនួន​ពាក់កណ្តាល បន្ទាប់មក​លើក​កូនចាន​តូច​ដែលមាន​គ្រឿងផ្សំ​ទាំង​បួន ដាក់ចូល​ចាន​ដែល​ធំ​ជាង​។ បន្ទាប់មក​ដាំ​វារ​ហូត​ទាល់តែ​គ្រឿងផ្សំ​ទាំង ៤ រលាយ ហើយ​ចាប់ផ្តើម​កូរ​វា​ឱ្យ​សព្វ​ភ្លាមៗ​។

​    ​លោកអ្នក​អាចដាក់​ប្រេង​ក្រអូប​ប្រភេទ​ណា​ក៏បាន​ឱ្យតែ​ពេញចិត្ត​។ ចាក់​គ្រឿងផ្សំ​ចូល​ពុម្ព​អ្វីមួយ​ក៏បាន​ដើម្បី​បង្កើតជា​រាង​ដុំ​សាប៊ូ​។ ទុកឱ្យ​វា​ក្លាយជា​ដុំ​សាប៊ូ​រឹង សឹម​ដក​ចេញពី​ពុម្ព​។

​    ​ដើម្បី​ទទួលបាន​លទ្ធផល​ឆាប់ លោកអ្នក​ត្រូវយក​សាប៊ូ​នេះ​ដុស​មុខ​រៀងរាល់ថ្ងៃ ហើយ​លោក​អ្នកនឹង​ឃើញ​ស្នាម​ជ្រួញ​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់