បាតុករ១៧ម៉ឺននាក់នៅលីបង់កាន់ដៃគ្នាជាច្រវ៉ាក់មនុស្សដ៏វែងនៅទូទាំងប្រទេស

បាតុករជុំវិញប្រទេសលីបង់បានចាប់ដៃគ្នាកាលពីថ្ងៃអាទិត្យដើម្បីបង្កើតជាច្រវ៉ាក់មនុស្សដ៏វែង ដោយតភ្ជាប់គ្នាពីភាគខាងជើងនិងខាងត្បូងរបស់ប្រទេស ដែលជាការបង្ហាញនិមិត្តរូបនៃឯកភាពជាតិក្នុងអំឡុងពេលនៃវិបត្តិនយោបាយ។

អ្នករៀបចំព្រិត្តិការន៍នេះឈ្មោះ Sally Hammoud និយាយថា មនុស្សជិត ១៧ ម៉ឺននាក់បានចូលរួមគ្នាជាច្រវ៉ាក់មនុស្ស ដែលចេញពីទីក្រុង​​ Akkar ដល់ទីក្រុង Sidon។

លោកស្រីនិយាយថា "វាជាសញ្ញាដើម្បីបង្ហាញដល់ពិភពលោកថា យើងទាំងអស់រួបរួមគ្នា និងគ្មានអ្វីបំបែកពួកយើងបាននោះទេ ហើយសំខាន់បំផុតយើងធ្វើដោយសន្តិវិធី"។

ការចាប់ដៃគ្នាជាខ្សែសង្វាក់នេះ គឺរហូតទៅដល់ ១៧០ គីឡូម៉ែត្រ ដោយកាត់ទីក្រុង Beirut, Tripoli, Dbayeh និងទីក្រុងផ្សងទៀតតាមបណ្ដោយឆ្នេរសមុទ្រ។ អ្នកចូលរួមជាច្រើនបានកាន់ទង់ជាតិលីបង់ ហើយច្រៀងចម្រៀងជាតិថែមទៀតផង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab