អ្នកបើកឡានកុងតឺន័រឱ្យក្រុមជួញដូរមនុស្សអន្តរជាតិ ប្រឈមការចោទប្រកាន់ពីបទសម្លាប់មនុស្ស៣៩នាក់នៅក្នុងទូកុងតឺន័រ

តុលាការបានប្រកាសបើកសវនាការកាលពីថ្ងៃចន្ទទី២៨តុលាថា អ្នកបើកបររថយន្តដឹកទំនិញ ដែលផ្ទុកទូកុងតឺន័រក្លាសេ ដក២៥អង្សានិងដឹកជនចំណាកស្រុកចំនួន ៣៩ នាក់ដែលរឹងកករហូតដល់ស្លាប់នោះ គឺ ជាផ្នែកមួយនៃក្រុមជួញដូរមនុស្សអន្តរជាតិ ដែលជញ្ជូនមនុស្សជាច្រើននាក់ទៅក្នុងប្រទេសអង់គ្លេសដោយខុសច្បាប់។

លោក Maurice 'Mo' Robinson អាយុ ២៥ ឆ្នាំ ដែលបើកទូកុងតឺន័រឃើញសាកសពដ៏ច្រើននោះ បានបង្ហាញខ្លួនតាមរយៈវីដេអូលីងនៅឯតុលាការ Chelmsford Magistrates ដែលបានចោទប្រកាន់បុរសនេះពីបទមនុស្សឃាតចំនួន ៣៩ ករណី ជួញដូរមនុស្សពីរករណី និងលាងលុយកខ្វក់មួយករណី។

ស្លៀកពាក់ឈុតអ្នកទោសពណ៌ប្រផេះ គាត់មិនបានបង្ហាញការតក់ស្លុតសូម្បីបន្តិច ខណៈការចោទប្រកាន់ចំនួន ៤៣ ករណី ដែលគាត់កំពុងប្រឈម ត្រូវបានអានឱ្យគាត់ស្តាប់ម្តងមួយៗ។

រដ្ឋអាជ្ញាលោក Iguyovwe Oghenerouna និយាយថា ជនសង្ស័យបានជាប់ពាក់ព័ន្ធក្នុងក្រុមជួញដូរមនុស្សអន្តរជាតិមួយ ដែលជួយសម្រួលដល់ការធ្វើបំលាស់ទីជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ចូលទៅក្នុងប្រទេសអង់គ្លេស ដោយការពាក់ព័ន្ធរបស់គាត់បានកើតឡើងកាលពី ១០ ខែមុន គឺកាលពីខែធ្នូ។

លោក Oghenerouna បានបន្ថែមថា "ពួកអ្នករួមគំនិតមួយចំនួនធំនៅកំពុងរួចខ្លួននៅឡើយ"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab