ភ្នំពេញ ៖ ស្ត្រីយួនម្នាក់ត្រូវបានប៉ូលិសខណ្ឌឬស្សីកែវចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរ គ្រឿងញៀនកាលពីវេលាម៉ោង១១នៅថ្ងៃទី១៩មីនាឆ្នាំ២០១៦ នៅចំណុច ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក( ផ្សារតាប៊ុន) ខណ្ឌឫស្សីកែវ។
ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ង្វៀង ធីង៉ុក ភេទស្រី អាយុ២៧ឆ្នាំ (ជនជាតិយួន)ស្នាក់នៅ ក្រុមទី៤ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរគ្មាន( ជួញដូរ )។ ប្រតិបត្តិការនេះប៉ូលិសដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ ( ធំ ៦ , តូច២) និងសម្ភារៈប្រើប្រាស់មួយចំនួន ។
បច្ចុប្បន្ន ប៉ូលិសខណ្ឌកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕
