យន្តហោះអវកាសអាថ៍កំបាំងរបស់កងទ័ពអាកាសអាមេរិកចុះចតលើផែនដីវិញ បន្ទាប់ពីចំណាយពេល ៧៨០ ថ្ងៃនៅលើដងតារាវិថី

យន្ដហោះអវកាស X-37B របស់កងទ័ពអាកាសអាមេរិកបានចុះចតនៅលើផែនដីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេល ៧៨០ថ្ងៃក្នុងគន្លងគោចរ ដែលជាបេសកកម្មដ៏យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីសាកល្បងយោធាអាថ៌កំបាំង។

យោងតាមកងទ័ពអាកាសអាមេរិកបានឱ្យដឹងថា យន្ដហោះគ្មានអ្នកបញ្ជាដែលមើលទៅដូចជាយានអវកាសតូចមួយមួយនេះ បានធ្វើការពិសោធន៍ក្នុងគន្លងគោចរដែលក្រោយមកអាចត្រូវបានគេនាំយកមកផែនដីវិញដើម្បីធ្វើការត្រួតពិនិត្យ។

ព័ត៌មានលម្អិតពិតប្រាកដនៃការពិសោធន៍ទាំងនេះគឺជាការសម្ងាត់ដែលបានការពារយ៉ាងជិតដិតបំផុត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអាកាសបានត្រឹមតែបង្ហាញថាកម្មវិធីនេះ ថាជា "ការអនុវត្តការកាត់បន្ថយហានិភ័យ ការពិសោធន៍ និងគំនិតនៃការអភិវឌ្ឍប្រតិបត្តិការសម្រាប់បច្ចេកវិទ្យាយានអវកាស ដែលអាចប្រើឡើងវិញបាន"។

នេះជាយន្ដហោះអវកាស X-37B ទី ៥ ដែលត្រូវបានបាញ់បង្ហោះទៅកាន់ដងតារាវិថីនាទសវត្សរ៍ចុងក្រោយនេះ ដោយការហោះហើរនីមួយៗមានរយៈពេលយូរជាងការហោះហើរមុនៗរបស់វា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab