បុរសអាមេរិកម្នាក់ប៊ិះស្លាប់គាំងបេះដូង ដោយសារទម្លាប់ផឹកភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

បុរសនៅរដ្ឋតិចសាស់ម្នាក់បានទទួលរងបញ្ហាជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពេលដែលគាត់មានអាយុត្រឹម ២៦ឆ្នាំ ហើយគ្រូពេទ្យបានស្តីបន្ទោសទម្លាប់របស់បុរសវ័យក្មេងរូបនេះ ដែលផឹកភេសជ្ជៈប៉ូវកម្លាំង ៨ ទៅ ១០កំប៉ុងក្នុងមួយថ្ងៃ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៨តុលា។

បុរសអាយុ ២៦ឆ្នាំរូបនេះ បានទៅបន្ទប់សង្គ្រោះបន្ទាន់នៅឯមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល Texas Tech University Health Sciences Center នៅទីក្រុងអេលប៉ាសូ រដ្ឋតិចសាស ជាមួយនឹងអាការៈឈឺទ្រូង និងឈឺដៃខាងឆ្វេងអស់រយៈពេល ៩ម៉ោង។ នេះបើយោងតាមអត្ថបទមួយមកពីរបាយការណ៍ករណីនៅក្នុងវេជ្ជសាស្ត្របន្ទាន់។

រាល់រោគសញ្ញាសំខាន់ៗរបស់អ្នកជំងឺរូបនេះហាក់ដូចជាធម្មតា ប៉ុន្តែក្រោយមកគ្រូពេទ្យបានរកឃើញថា សរសៃឈាមស្ទះទាំងស្រុងដែលកើតចេញពីបេះដូងរបស់គាត់។

បុរសរូបនេះបានបង្ហើបថាគាត់បានផឹកប្រភេទភេសជ្ជៈប៉ូវកម្លាំងដូចជា Monster ជាដើម ៨ ទៅ ១០កំប៉ុងចំណុះប្រហែល ៤លីត្រជារៀងរាល់ថ្ងៃ ហើយបញ្ហាឈឺទ្រូងរបស់គាត់បានកើតឡើងភ្លាមៗ។

អ្នកសរសេរកំណត់ហេតុជឿថាទម្លាប់មិនល្អនេះបណ្តាលឱ្យមានកំណកឈាមកកើត និងជាហេតុនាំឱ្យគាំងបេះដូង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab