រឿងមិនគួរឱ្យជឿ! ទ័ពអាមេរិកយកសាកសពមេ ISIS ដាច់ជាកង់ៗមើលលែងយល់ទៅពិនិត្យ DNA ជាមួយខោទ្រនាប់ស្អុយមួយ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គាត់

អ្នកផ្តល់ព័ត៌មានសំខាន់ម្នាក់ ដែលបានជួយនាំឱ្យកងកម្លាំងពិសេសអាមេរិករកឃើញ Abu Bakr al-Baghdadi បានផ្តល់ព័ត៌មានគន្លឹះៗអំពីផ្ទះសុវត្ថិភាពរបស់មេដឹកនាំ ISIS រូបនេះនៅក្នុងប្រទេសស៊ីរី និង ថែមទាំងបានលួចបានខោទ្រនាប់កខ្វក់របស់គាត់សម្រាប់ធ្វើតេស្ត DNA ទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២៩តុលា។

ពួកអ្នកធ្វើប្រតិបត្ដិការស៊ើបការណ៍សម្ងាត់ជនជាតិឃឺដ ដែលបានចេញបញ្ជាលើអ្នកផ្តល់ព័ត៌មានសម្ងាត់ម្នាក់នោះ បានបញ្ជូនដំណឹងចារកម្មឱ្យទៅកងកម្លាំងអាមេរិក មុនពេលពួកគេវាយឆ្មក់ចូលផ្ទះសុវត្ថិភាពរបស់លោក Abu Bakr al-Baghdadi។

អ្នកផ្តល់ព័ត៌មានមិនបញ្ចេញអត្តសញ្ញាណម្នាក់នោះ ដែលជាទីប្រឹក្សាសន្តិសុខបន្លំខ្លួនរបស់លោក Abu Bakr al-Baghdadi ក៏បានចូលរួមក្នុងបេសកកម្មរបស់អាមេរិកនៅក្នុងបរិវេណផ្ទះសុវត្ថិភាពនោះនៅខេត្ត Idlib ភាគពាយព្យនៃប្រទេសស៊ីរីផងដែរ នៅពេលកងកម្លាំងពិសេសអាមេរិកវាយឆ្មក់ចូលផ្ទះសុវត្ថិភាពដើម្បីប្រឈមមុខជាមួយមេដឹកនាំភេរវកម្មរូបនេះ។

លោក Baghdadi អាយុ ៤៨ ឆ្នាំ ជាមេដឹកនាំមិនសូវបញ្ចេញមុខរបស់ក្រុមរដ្ឋអ៊ីស្លាម បានបំផ្ទុះអាវកាក់គ្រាប់បែកសម្លាប់ខ្លួននិងកូនៗបីនាក់របស់គាត់ នៅពេលកងកម្លាំងអាមេរិកវាយលុកចូលបរិវេណលាក់ខ្លួនរបស់គាត់កាលពីយប់ថ្ងៃសៅរ៍ទី២៦តុលា។

សាកសពដាច់ជាកង់ៗរបស់គាត់ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ជាមួយខោទ្រនាប់របស់លោក Abu Bakr al-Baghdadi ដែលលួចបានដោយទីប្រឹក្សាបន្លំខ្លួនរបស់គាត់។ ចំណុចពិសេសនៃខោទ្រនាប់នោះគឺវាមានក្លិនស្អុយ ព្រោះមេដឹកនាំរូបនេះមិនដែលបោកគក់ខោទ្រនាប់នោះទេ។ នេះយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ NBC News៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab