រោគសញ្ញាទាំង១៥នេះបង្ហាញថាថ្លើមរបស់អ្នកត្រូវការលាងសម្អាតជាបន្ទាន់

ថ្លើមមានមុខងារជួយបំបែកជាតិខ្លាញ់ និង កម្ចាត់ជាតិពុលក្នុងរាងកាយ។ ហេតុដូច្នេះនៅពេលលោកអ្នកគេងយប់ឡើង ថ្លើមនឹងធ្វើការងារស្ងាត់ៗនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការចម្រោះនិងសម្អាតឈាមរបស់អ្នកពីជាតិពុលនៅក្នុងរាងកាយរបស់អ្នក។ ថ្លើមក៏មានមុខងារជួយបំបែកជាតិខ្លាញ់ ដែលអ្នកទទួលទានផងដែរ តាមរយៈការផលិតអង់ស៊ីមនិងទឹកប្រមាត់ ដែលបំបែកជាតិខ្លាញ់ និងអនុញ្ញាតឱ្យជាតិខ្លាញ់អាចប្រើប្រាស់បាននៅក្នុងរាងកាយរបស់អ្នក។ យោងតាមការសិក្សា របបអាហារសម្បូរជាតិខ្លាញ់នឹងបំផ្លាញថ្លើមរបស់អ្នកយ៉ាងរហ័ស ដូច្នេះចូរចៀសវាងជាតិខ្លាញ់។ 

នៅពេលថ្លើមធ្វើការហត់ និង ត្រូវការការលាងសម្អាតជាបន្ទាន់ អ្នកត្រូវអង្កេតមើលរោគសញ្ញាទាំង១៥ដូចខាងក្រោម ៖ 
១. ឡើងទម្ងន់ ១០ គីឡូក្រាម ជាពិសេសឡើងក្បាលពោះ
២. កើតជំងឺទឹកនោមផ្អែម
៣. គ្រួសក្នុងថង់ទឹកប្រមាត់
៤. អស់កម្លាំងល្ហិតល្ហៃខ្លាំង
៥. ខ្សោយឬចង់ក្អួតចង្អោរ
៦. ឈឺក្បាល ជាពិសេសក្រោយញ៉ាំអាហារខ្លាញ់
៧. ហើមពោះ គ្រាន់តែដោយសារញ៉ាំខ្ទឹមបារាំង ស្ពៃក្តោប ឆៃថាវ ឬត្រសក់
៨. កើតមុនច្រើន កើតជំងឺស្បែកក្រហម ឬ កើតជំងឺស្បែកទូទៅ
៩. ក្រចកដៃចេញពណ៌លឿង ឬ ស្លេកស្លាំង
១០. ឆាប់ខឹងឆាប់ឆេវឆាវ
១១. ពិបាកផ្ចង់អារម្មណ៍
១២. ប្រវត្តិសេពគ្រឿងស្រវឹងសាហាវ
១៣. ការប្រើប្រាស់អ័រម៉ូនធម្មជាតិឬសំយោគ
១៤. ធ្លាប់ប៉ះពាល់នឹងជាតិគីមីឬថ្នាំញៀន
១៥. ធ្លាប់មានប្រវត្តិរលាកថ្លើម

វិធីលាងថ្លើមគឺសាមញ្ញ។ អ្នកត្រូវតមអាហារខ្លាញ់ ស្រា បារី សូដា ។ល។ និងត្រូវងាកមករកអាហារដែលមានសុខភាពល្អសម្បូរដោយជីវជាតិចិញ្ចឹម និងអាហារសម្បូរជាតិសរសៃហ្វៃបឺ ហើយចំណុចចុងក្រោយគឺធ្វើលំហាត់ប្រាណឱ្យបានច្រើន៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab