adverise with khmeread 12394442 1657543264528907 215412436 o

Joe Cole អតីតមិត្តរួមក្រុម Chelsea និយាយថាពួកគេនៅតែអាចឈ្នះពាន Premier League

បើយោងតាមអតីតខ្សែប្រយុទ្ធស្លាបរបស់ Chelsea គឺ Joe Cole បានឲ្យដឹងថា ក្រុមតោខៀវ Chelsea នៅតែមានសមត្ថភាពឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។

កីឡាករដែលកំពុងលេងឲ្យក្រុម Coventry នៅក្នុង League 2 របស់អង់គ្លេសរូបនេះនៅតែជឿថា លោក Jose Mourinho គឺជាគ្រូបង្វឹកកំពូលលើលោកហើយនឹងអាចដឹកនាំក្រុម Chelsea ឲ្យឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដ៏ត្រដាបត្រដួសនេះបាន។

Joe Cole ជឿថា Chelsea នៅតែអាចឈ្នះពាន Premier League រដូវកាលនេះ

កីឡាករទុកពុកមាត់រ៉ុយៗរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា "អ្វីៗគឺអាចទៅរួច អញ្ចឹងហើយបានជាយើងមើលបាល់ទាត់"។ រូបគេបានបន្តទៀតថា "យើងមិនអាចមើលស្រាលពួកគេបានទេ...ក្រុមមួយនេះអាចបំបាក់ក្រុមផ្សេងទៀតចាប់ពីឥឡូវរហូតដល់ចប់រដូវកាលក៏មិនដឹង"។

ប៉ុន្តែ Joe Cole ក៏បាននិយាយការពារផងដែរថា "ខ្ញុំមិនបាននិយាយថាវានឹងកើតឡើងទេ ប៉ុន្តែនេះជាបាល់ទាត់ វានឹងច្បាស់ជាមានរឿងចាប់អារម្មណ៍នៅពេលពីរបីសប្តាហ៍ខាងមុខ...ក្រុមអ្នកគាំទ្រមិនទាន់បានចុះចាញ់នៅឡើយទេ ពួកគេនៅតែស្ថិតនៅពីក្រោយដើម្បីជួយផ្តល់កម្លាំងចិត្តដល់គ្រូបង្វឹក និងម្ចាស់ក្លឹប។

រូបគេបានលើកសរសើរលោកគ្រូបង្វឹកក្រុម Chelsea ថាពួកគេមានគ្រូបង្វឹកល្អបំផុតលើលោកនៅ Stamford Bridge ដោយលោក Jose Mourinho ធ្លាប់ទទួលបានជោគជ័យជាច្រើនជាមួយក្រុម។ Joe Cole បានផ្តល់ជាយោបល់ទៅដល់ក្រុមអ្នកគាំទ្រ Chelsea ថា ពួកគេត្រូវតែនៅពីក្រោយគាំទ្រលោក Jose Mourinho ដើម្បីឲ្យរូបលោកប្រឹងប្រែងពីសមត្ថភាពជួយក្រុមតោខៀវវិលមកត្រលប់មកទម្រង់លេងល្អឡើងវិញ៕

adverise with khmeread

មតិយោបល់