adverise with khmeread C0eb94d9 5bcc 4150 8dfa b083db036852

ឃាត់​បុរស​២​នាក់​ក្នុង​វត្ត​ច្បារអំពៅ​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ បុរស​២​នាក់​ត​រូ​វ​បាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បង្ក្រាប​ពាក់ព័ន្ធ​បទល្មើស​គ្រឿង ញៀន កាលពី​វេលា​ម៉ោង​១១​នៅ​ថ្ងៃទី​១៩​មីនាឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា  ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍ ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាក់ស្តែង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅក្នុង​វត្ត​ច្បារអំពៅ ផ្លូវ​បេតុង ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ នូ ដា​រ៉ា ហៅ​ង៉ោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ ក្រោម ខណ្ឌ​ច្បារអំពៅ និង​២-​ជនសង្ស័យ​ឈ្មោះ​ញុិល ដា​រ៉ា ហៅ​ប្រៃ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

   ​ ប្រតិប​ត្តិ​ការ​នេះ​ប៉ូលិស​ដកហូត​បាន​ក្រាម​ពណ៍​ស​ថ្លា១​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច​,​ដែកកេះ២ ,​កញ្ចប់​បារី​១ ,​ប្រអប់​ជ​រ័​១ ,​ទូរ​សព្ទ័​ដៃ​0៤​គ្រឿង ,​កាបូបដៃ​១,​លុយ​៤៥000​រៀល​,​ម៉ូតូ​0១ គ្រឿង ម៉ាក ​C125​ពណ៍​ខ្មៅ​សេរី ២០១៦ ស្លាក​លេខ​ភ្នំពេញ 1FQ 0112 ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់