ព្រះសីហនុ ៖ សពបុរសមេជាងសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុក្បែរម៉ូតូមួយគ្រឿងក្នុងព្រៃរបោះជាប់ផ្លូវលំស្ថិតនៅលើកោះរ៉ុង កាលពីព្រឹកថ្ងៃទី១៩មិនា ឆ្នាំ២០១៦ នៅក្នុងភូមិព្រែកស្វាយសង្កាត់កោះរ៉ុងក្រុងព្រះសីហនុខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថប្រចាំការនៅភូមិសាស្ត្រកោះរ៉ុងបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះយ៉ាន អៀប ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរមានទីលំនៅក្រុម៣ភូមិព្រែកស្វាយសង្កាត់កោះរ៉ុងខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថដ៍ដែលបានឲ្យដឹងថា សពជនរងគ្រោះនេះទំនងជាស្លាប់ដោយខ្យល់គរ។ បច្ចុប្បន្នសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យរួច៕
