ឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទហិង្សាដោយចេតនា

ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌដង្កោបានឃាត់ខ្លួនបុរសម្នាក់ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៦ ព្រឹក ត្រង់ចំណុចភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកា ពីបទហិង្សាដោយចេតនា។

ប៉ូលិសនិយាយថា ការឃាត់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧១៩ (ប)ដ.ច.ន ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក  ហុង សុគុណ វឌ្ឍនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី២ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ វី វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨។

ក្រោយពីទទួលបានដីកាភ្លាម កម្លាំងប៉ូលិសខណ្ឌដង្កោបានស្វែងរកចាប់ខ្លួនបានជនជាប់ចោទនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក ត្រង់ចំណុចភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
 

adverise with khmeread