រដ្ឋមួយនៅអូស្ត្រាលីហាមប្រើស្មាតហ្វូននៅក្នុងសាលា

ការប្រើប្រាស់ទូរស័ព្ទដៃ ត្រូវបានហាមឃាត់ក្នុងម៉ោងសិក្សានៅសាលារៀនក្នុងរដ្ឋអូស្រ្តាលីខាងលិច។

រដ្ឋមន្រ្តីក្រសួងអប់រំលោក Sue Ellery មានប្រសាសន៍ថា ការហាមឃាត់នេះនឹងកាត់បន្ថយការរំខានពីការសិក្សា និងលើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមទល់មុខគ្នា។

សិស្សនិស្សិតក៏នឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់នាឡិកាឆ្លាតវៃ កាស និងថេប្លេត ក្នុងអំឡុងពេលរៀនផងដែរ ហើយអ្នកដែលបំពានច្បាប់នឹងត្រូវបង្ខំឱ្យប្រគល់ឧបករណ៍ទាំងនេះទៅឱ្យអ្នកចាត់ការថ្នាក់ ដែលនឹងត្រូវប្រគល់ឱ្យវិញនៅម៉ោងចេញទៅផ្ទះ។

វានឹងមានការលើកលែងមួយចំនួន រួមមាននិស្សិតដែលកំពុងធ្វើការងារប្តូរវេន ដែលចាំបាច់ត្រូវជូនដំណឹងទៅថៅកែតាមរយៈទូរស័ព្ទ និងអ្នកដែលត្រូវការទូរស័ព្ទរបស់ពួកគេដើម្បីតាមដានសុខភាពរបស់ពួកគេ។

សិស្សដែលមានអាយុ ៦ឆ្នាំ ឬក្រោមនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទនៅថ្ងៃសិក្សារបស់ពួកគេទេ ខណៈដែលសិស្សអាយុពី ៧ដល់១២ឆ្នាំត្រូវតែបិទទូរស័ព្ទចោលរហូតដល់ម៉ោងចេញទៅផ្ទះ។ នាឡិកាដៃឆ្លាតវៃត្រូវតែកំណត់ឱ្យចេញជា Aiplane mode៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab