ស្តេចថៃបណ្តេញមន្ត្រីរៀបចំគ្រែដេក២នាក់និងឆ្មាំវាំង២នាក់ទៀត ពីបទប្រព្រឹត្តហិង្សា និង លួចមានផិតក្បត់ក្នុងវាំង

ស្តេចថៃបានបណ្តេញមន្រ្តីរាជវាំងចំនួន ៤ រូបបន្ថែមទៀត ដែលជាការបណ្តេញចេញជាសាធារណៈចុងក្រោយបង្អស់ ដែលរួមមានអ្នកម្នាងរបស់ព្រះអង្គផ្ទាល់។

យោងតាមសេចក្តីជូនដំណឹងជាផ្លូវការមួយពីគ្រួសាររាជវង្សថៃកាលពីថ្ងៃអង្គារ ព្រះមហាក្សត្រ Maha Vajiralongkorn បានបណ្តេញមន្រ្តីរាជវាំងចំនួន ២ នាក់ពីបទប្រព្រឹត្តអំពើផិតក្បត់ និង "ការប្រព្រឹត្តអំពើហិង្សា" ដោយមិនបញ្ជាក់ឱ្យដឹងទេ។

មិនមានព័ត៌មានលម្អិតណាមួយរាយការណ៍អំពីការប្រព្រឹត្តខុសទាំងនោះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍មួយបានសរសេរថា អ្នកទាំងពីរមានភារកិច្ចត្រួតពិនិត្យបន្ទប់គេងក្នុងព្រះបរមរាជវាំង។

ពួកគេទាំងពីរត្រូវបានដកហូតតំណែងជាវរសេនីយ៍ទោ វរសេនីយ៍ឯក និង មុខងារតុបតែងលំអរាជវង្សផងដែរ។ នៅក្នុងសេចក្តីប្រកាសមួយទៀត មន្រ្តីយោធាពីររូបទៀតត្រូវបានបណ្តេញចេញពីបទ "ខ្វះការប្រុងប្រយ័ត្នក្នុងនាមជាមន្ត្រីឆ្មាំវាំង" និងចំពោះអាកប្បកិរិយា "មិនត្រូវតាមស្តង់ដារឋានៈ និងតួនាទី"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab