ភ្ញៀវស្រែកចង់ដាច់ខ្យល់ ខណៈឱម៉ាល់មួយហ្វូងទិចស្លាប់មគ្គុទេសក៍ទេសចរណ៍ថៃម្នាក់

អ្នកទេសចរដ៏ភ័យរន្ធត់នៅក្នុងប្រទេសថៃបានត្រឹមឈរមើល ខណៈមគ្គុទេសក៍របស់ពួកគេត្រូវបានឱម៉ាល់ទិចស្លាប់ និង បន្តទិចសាកសពរបស់គាត់អស់រយៈពេល ៤ ថ្ងៃ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៣០តុលា។

លោក Sanchai Phaoarun អាយុ ៥៨ ឆ្នាំកំពុងនាំប្តីប្រពន្ធជនជាតិបារាំងដើរលេងកម្សាន្តនៅខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃកាលពីរសៀលថ្ងៃសៅរ៍ នៅពេលគាត់ត្រូវឱម៉ាល់ក្រេវក្រោធមួយសម្បុកព្រួតទិចរហូតដល់ស្លាប់។

ដើរឆ្លងកាត់ព្រៃមើលទេសភាពបានត្រឹមពាក់កណ្តាលផ្លូវ ក្រុមអ្នកទេសចរស្រាប់តែត្រូវព័ទ្ធជុំជិតដោយសត្វឱម៉ាល់រាប់ពាន់ក្បាល បន្ទាប់ពីលោក Phaoarun ទៅប៉ះចំសម្បុកវា។

ហ្វូងឱម៉ាល់ទាំងនោះបានសម្រុកទិចសុះសាច់លោក Phaoarun។ មគ្គុទេសក៍រូបនេះបានដួលស្លាប់ដោយសារឈឺចាប់ខ្លាំងពេក ខណៈភ្ញៀវទេសចរបារាំងទាំងពីររត់គេចខ្លួនទាំងភ័យញ័រញាក់។ 

អ្នកស្រុកនៅភូមិក្បែរនោះស្តាប់ឮសំឡេងស្រែយំឱ្យជួយពីអ្នកទេសចរទាំងពីរឈ្មោះ Jean Louis L'amour និង Anne Mapile ដែលត្រូវឱម៉ាល់ទិចប៉ុន្មានទ្រនិចម្នាក់ផងដែរ។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ 

នៅយប់ថ្ងៃសៅរ៍នោះ ក្រុមសង្គ្រោះបានរកឃើញសាកសពរបស់លោក Phaoarun ប៉ុន្តែមិនអាចយកសាកសពបានទេ ព្រោះជុំវិញសពគឺព័ទ្ធជិតទៅដោយឱម៉ាល់អាស៊ីដ៏សម្បូរពិស។ 

ឱម៉ាល់នេះទិចសាកសពបួនថ្ងៃជាប់គ្នា រួចទើបហើរចេញអស់ត្រឹមល្ងាចថ្ងៃអង្គារ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab