ទើបតែសន្យាគ្នាថាទិញផ្ទះមួយនៅតំបន់ទេសភាពដែលពួកគេកំពុងគយគន់ពីលើជ្រោះ ស្រាប់តែរឿងរន្ធត់កើត

ខណៈពួកគេអង្គុយលើកំពូលនៃទឹកជ្រោះដើម្បីមើលទៅស្រុក Peak District នាង Hannah Lowe និង Adam Stanaway បាននិយាយពីការរីករាយរបស់ពួកគេដោយរំពឹងទុកថា នឹងទិញផ្ទះដំបូងរបស់ពួកគេជាមួយគ្នានៅទីនោះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣០តុលា។

ស្រាប់តែក្រោយមកបន្តិច នាង Hannah ជំពប់ជើងធា្លក់ពីលើកម្ពស់ ៣០ ម៉ែត្រស្លាប់។ គណនេយ្យករវ័យ ២៩ ឆ្នាំរូបនេះ មានបទពិសោធន៍ដើរ និងឡើងភ្នំច្រើនលើកមកហើយ។ ប៉ុន្ដែនាង និងមិត្តប្រុសរបស់នាង ដែលនឹងកើនអាយុដល់ ៣០ ឆ្នាំនៅថ្ងៃបន្ទាប់ ហៀបនឹងចាកចេញពីកន្លែងដ៏ស្រស់បំព្រង Kinder Downfall ក្នុងទីក្រុង Derbyshire នៃចក្រភពអង់គ្លេសទៅហើយ បែរជានាងរអិលធ្លាក់ពីទឹកជ្រោះនោះស្លាប់តែម្ដង។

តុលាការ Chesterfield Coroner បានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានដើរលេងកំសាន្តនៅថ្ងៃបុណ្យអ៊ីស្ទើរកាលពីថ្ងៃចន្ទជាមួយម្តាយ និងប្អូនស្រីរបស់ Hannah ដោយចាកចេញពីភូមិ Edale បន្ទាប់ពីថ្ងៃត្រង់។

បន្ទាប់ពីពិធីជប់លៀងបាននៅកំពូលភ្នំ Kinder និងញ៉ាំអាហារបីម៉ោង គូស្នេហ៍ទាំងពីរបានចាកចេញទៅទឹកជ្រោះតែពីរនាក់។ ពួកគេបានចំណាយពេលខ្លីនៅលើកំពូលទឹកជ្រោះ ដែលជាកន្លែងនាង Hannah បាត់បង់ជីវិត៕

adverise with khmeread