ប្រាសាទបុរាណជប៉ុនដែលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក​ឆេះម៉ដ្ឋព្រឹកមិញនេះហើយ

អគ្គិភ័យ​បាន​រាលដាល​ក្នុងចំណោម​សំណង់​នានា​នៅឯ​ប្រាសាទ​ Shuri នៅលើ​កោះ Okinawa ភាគខាងត្បូង​ប្រទេស​ជប៉ុន ដោយ​បំផ្លាញ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ស្ទើរតែ​ទាំងស្រុង​។​

​អ្នកនាំពាក្យ​ប៉ូលិស Okinawa ​លោ​ក Ryo Kochi និយាយថា ក្រុម​ពន្លត់អគ្គីភ័យ​នៅ​កំពុង​ពន្លត់ភ្លើង​ពីរ​បី​ម៉ោង​ហើយ បន្ទាប់ពី​អគ្គិភ័យ​បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​តុលា​នេះ ហើយ​ប្រជាជន​នៅក្បែរនោះ​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។​

​អគ្គីភ័យ​នៅ​ទីក្រុង​ Naha ដែលជា​ទីប្រជុំជន​ធំ​របស់​អាណាខេត្ត​ Okinawa បានចាប់ផ្តើម​ចេញពី​សំណង់​ធំ​នៃ​ប្រាសាទ​ Shuri ។ វត្ត​ធំ​ឈ្មោះ​ Seiden និង សំណង់​ Hokuden ឬ ប្រាសាទ​ខាងជើង បាន​ឆេះ​ម៉ដ្ឋ​។ លោក​ Kochi និយាយថា សំណង់​ទី ៣ គឺ​ប្រាសាទ​ Nanden ឬ​ប្រាសាទ​ខាងត្បូង​ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។ គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។ មូលហេតុ​នៃ​អគ្គីភ័យ​គឺ​មិនទាន់​ដឹង​ទេ​។​

​វីដេអូ​នៅលើ​កញ្ចក់​ទូរទស្សន៍ NHK បាន​បង្ហាញថា ប្រាសាទ​នេះ​ត្រូវបាន​ព័ទ្ធ​ជុំជិត​ដោយ​អណ្តាត​ភ្លើងពណ៌​ទឹកក្រូច​។​

​ប្រាសាទបុរាណ​នេះ​គឺជា​និមិត្តរូប​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់ Okinawa តាំងពី​សម័យកាល​ព្រះរាជាណាចក្រ Ryukyus ដែលមាន​អាយុកាល​ប្រហែល ៤៥០ ឆ្នាំ គឺ​ពី​ឆ្នាំ ១៤២៩ ដល់​ឆ្នាំ ១៨៧៩ នៅពេល​ប្រទេស​កោះ​នេះ​ត្រូវបាន​ជប៉ុន​កាត់​បញ្ចូល​ក្នុង​ទឹកដី​ខ្លួន​៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab