adverise with khmeread Dcf06686 c38c 4d03 86d8 18eceee26bda

ប៉ូលិស​ចរាចរណ៍​ស័ក្តិ​៤​កន្លះ​ស្រវឹងស្រា​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​

     ភ្នំពេញ ៖ មន្ត្រី​ប៉ូលីស​ចរាចរណ៍​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ស៊ី​អវី​ក្នុង​ល្បឿន​លឿន បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​១​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ ខែមីនា ឆ្នាំ​២០១៦ ខាងកើត​ស្ពាន​អាកាស​៧​មករា ប្រមាណ​១០០​មែត្រ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោមស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ រថយន្ត ស៊ី​អវី ពណ៍​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2F-1543 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី ប៉ូលីស​ចរាចរណ៍ ពាក់​ស័ក្តិ​៤​កន្លះ បើកបរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ដោយ​ទំនងជា​ស្រវឹងស្រា​ជោកជាំ​ផង​នោះ ពេលមកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​១​កង់។ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ និង​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច សំណាងល្អ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​នោះទេ។​

     ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ។​

     ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាននាំគ្នា​រិះគន់​ទៅលើ​សមត្ថកិច្ច​ចរាចរណ៍​នេះ​យ៉ាងខ្លាំង ថា​គាត់​ជា​អ្នកដឹង​ច្បាប់​ហើយ តែ​បែរជា​ផឹកស៊ី​ស្រវឹង​បើករថយន្ត​បង្កឱ្យមាន គ្រោះថ្នាក់​ចរាចរណ៍​ដូ​ច្ន​វ​ទៅវិញ ថា​តើ​ចាំមើល​ចាក់​ការ​មន្ត្រី​ស័ក្តិធំ​នេះ​ដោយ​របៀប​ណា ?

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់