អ្នកដំណើរធ្វើម្ហូបលើរថភ្លើងផ្ទុះកំប៉ុងហ្គាស បណ្តាលឱ្យឆេះរថភ្លើងស្លាប់ ៦០ នាក់នៅប៉ាគីស្ថាន

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរ ៦០នាក់បានស្លាប់ នៅពេលរថភ្លើងមួយធ្វើដំណើរពីទីក្រុង Karachi ទៅទីក្រុង Lahore របស់ប៉ាគីស្ថានបានឆេះកាលពីព្រឹកមិញនេះ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អគ្គីភ័យនេះបណ្តាលមកពីការផ្ទុះធុងហ្គាស ដែលប្រើដោយអ្នកដំណើរកំពុងធ្វើម្ហូប។

ការឆាបឆេះនេះត្រូវបានគេគិតថា បានរាលដាលទូរភ្លើងយ៉ាងហោចណាស់ចំនួន៣។

យោងតាមមន្រ្តីដែលបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនរងគ្រោះជាច្រើនបានស្លាប់នៅពេលពួកគេព្យាយាមលោតពីលើរថភ្លើងដែលកំពុងឆេះ។

មនុស្ស ៣០នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួស ហើយក្រុមមន្រ្តីនិយាយថា ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងបន្ថែមទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab