អាមេរិកចេញផ្សាយវីដេអូដំបូងនៃបេសកកម្មឆ្មក់វាយប្រហារលើទីតាំងលាក់ខ្លួនរបស់មេដឹកនាំ ISIS និងថាលោកត្រាំដូចនិយាយបំផ្លើសបន្តិចហើយ

យោធាអាមេរិកបានចេញផ្សាយវីដេអូដំបូងអំពីការវាយឆ្មក់នៅភាគខាងជើងប្រទេសស៊ីរី កន្លែងដែលមេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់។ នេះយោងតាម BBC ផ្សាយថ្ងៃព្រហស្បតិ៍នេះ។

ខ្សែវីដេសខ្មៅបានបង្ហាញកងទ័ពអាមេរិកកំពុងបាញ់ទៅលើក្រុមសកម្មប្រយុទ្ធនៅលើដី នៅពេលពួកគេហោះឆ្ពោះទៅបរិវេណដែលមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម លោក Abu Bakr al-Baghdadi កំពុងលាក់ខ្លួន មុនពេលពួកគេលុកលុយចុះទៅលើដី។

លោក Baghdadi បានរត់ចូលក្នុងផ្លូវរូងក្រោមដី ហើយសម្លាប់ខ្លួនដោយបំផ្ទុះអាវកាក់គ្រាប់បែកធ្វើអត្តឃាត។

បន្ទាប់ពីការឆ្មក់ចូលបរិវេណមួយនោះមក ផ្ទះលាក់ខ្លួននោះត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយគ្រាប់រ៉ុក្កែត៦គ្រាប់។ ប្រមុខបញ្ជាការកណ្តាលអាមេរិកលោកឧត្តមសេនីយ៍ Kenneth McKenzie បាននិយាយថា អគារដែលត្រូវបានបំផ្លាញមួយនេះ បន្ទាប់ពីការវាយប្រហារ វាមើលទៅហាក់ដូចជា "ចំណតរថយន្តដែលក្រហូងធំៗ" អ៊ីចឹង។

លោកឧត្តមសេនីយ៍ McKenzie បាននិយាយថា ក្មេងពីរនាក់បានស្លាប់ជាមួយ Baghdadi នៅក្នុងរូងក្រោមដី មិនមែនបីនាក់ដូចសេចក្តីរាយការណ៍មុនៗបានលើកឡើងនោះទេ។

គាត់ក៏មិនអាចទទួលស្គាល់បានផងដែរពីពណ៌នាក្រាហ្វិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៃ Baghdadi តួញថ្ងូរ និងយំ ខណៈដែលគាត់បានស្លាប់។

លោក McKenzie បានប្រាប់ទៅសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា "គាត់បានលូនចូលទៅក្នុងរន្ធមួយ ដែលមានកូនតូចពីរនាក់ ហើយបានបំផ្ទុះខ្លួនគាត់ ខណៈពេលដែលមនុស្សរបស់គាត់បានរត់នៅលើដីខាងលើ។ អ្នកអាចសន្និដ្ឋានដឹងថានោះជាមនុស្សបែបណាដោយផ្អែកលើសកម្មភាពនោះ។ នោះគឺជាការសង្កេតជាក់ស្តែងរបស់ខ្ញុំចំពោះអ្វីដែលគាត់បានធ្វើ។ ខ្ញុំមិនអាចបញ្ជាក់អ្វីផ្សេងទៀតទេអំពីវិនាទីចុងក្រោយរបស់គាត់ទេ។ ខ្ញុំមិនអាចបញ្ជាក់តាមវិធីមួយឬវិធីផ្សេងបានទេ"។

លោក McKenzie បាននិយាយថា ស្រ្តីបួននាក់ ដែលពាក់អាវកាក់គ្រាប់បែក និងមនុស្សប្រុសម្នាក់ទៀត ត្រូវបានសម្លាប់នៅឯបរិវេណនោះ។

លោកបាននិយាយថា ចំនួនអ្នកប្រយុទ្ធរបស់ឧទ្ទាមអ៊ីស្លាមមួយនេះដែលមិនស្គាល់អត្តសញ្ញាណក៏បានស្លាប់ផងដែរ បន្ទាប់ពីបានបាញ់ទៅលើឧទ្ធម្ភាគចក្រអាមេរិក៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab