Liverpool ត្រៀមប្រជែងជាមួយ Dortmund ដើម្បីផ្ទេរខ្សែបម្រើស្លាប Ferran Torres របស់ក្លឹប Valencia

        បើទោះបីជាមាន​ខ្សែប្រយុទ្ធឆ្នើមៗបីរូបគឺ Mohamed Salah, Sadio Mane និង​ Roberto Firminoក៏ដោយ ក៏ក្លឹប Liverpool នៅតែចង់បាន​កម្លាំងប្រយុទ្ធបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ប្រព័ន្ធប្រយុទ្ធ​របស់ខ្លួនផងដែរ។

ក្លឹបហង្សក្រហមLiverpool បានចូលរួម​ប្រកួត​ប្រជែង​ជាមួយក្លឹបផ្សេងទៀត​ ដើម្បី​ផ្ទេរ​កីឡាករ​វ័យក្មេង Ferran Torres របស់​ក្លឹប Valencia ។ខ្សែបម្រើ​ស្លាបវ័យ១៩​ឆ្នាំ​រូបនេះ​ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅក្របខណ្ឌ La Ligaបន្ទាប់ពី​ធ្វើបាន​ល្អជាមួយ​ក្លឹប Valencia ។

        Torresបានជួយបង្កើត​ឱកាសរកគ្រាប់បាល់៥លើកនិង​រកបាន៣គ្រាប់​ក្នុងការបង្ហាញមុខ​៦៣លើក ដែលធ្វើឲ្យ​មានការចាប់អារម្មណ៍ពីក្លឹបផ្សេងៗទៀត។តាមព័ត៌មានថា ក្លឹប Dortmund និង​ក្លឹប Barcelona ក៏កំពុង​តាម​ប្រមាញ់​កីឡាករ​រូបនេះផងដែរ ។

        កីឡាករអេស្ប៉ាញរូបនេះក៏ជាផ្នែកសំខាន់នៃជោគជ័យសម្រាប់ប្រទេសរបស់ខ្លួន​នៅក្របខណ្ឌជើងឯកយុវជនក្រោម​អាយុ​១៩​ឆ្នាំ​ផងដែរកាលពីខែកក្កដា​ ដោយរកបានគ្រាប់បាល់ឈ្នះ​លើក្រុមព័រទុយហ្គាល់​។

        Torres គឺជាកីឡាករម្នាក់ក្នុងចំណោម​បេក្ខភាព​២០​រូបសម្រាប់បាល់មាស​ ដែល​ត្រូវ​ផ្តល់ដល់កីឡាករឆ្នើម​ក្រោមអាយុ២១​ឆ្នាំនៅតំបន់អឺរ៉ុប។ កីឡាករឆ្នើមវ័យក្មេងរូបនេះនៅសល់កិច្ច​សន្យា​ជាមួយ​ក្លឹប Valencia រហូត​ដល់​រដូវក្តៅ​ឆ្នាំ​២០២១ ប៉ុន្តែ​អាចនឹង​ផ្ទេរចេញនៅរដូវក្តៅឆ្នាំក្រោយ​ក្នុងតម្លៃ១៧លានផោន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab