លោក Ole Gunnar Solskjaerអះអាងថា ក្រុម Man Utdរបស់លោកកំពុងធ្វើដំណើចំគោលដៅ

        អ្នកចាត់ការក្រុម Man Utdលោក Ole Gunnar Solskjaerជឿថា ជ័យជម្នះលើក្រុម​ Chelsea ​កាលពីយប់ថ្ងៃពុធក្នុងក្របខណ្ឌ Carabao Cup បង្ហាញថា ក្រុម Man Utd​កំពុងធ្វើដំណើរ​នៅលើ​ទិសដៅត្រូវ។

        ជ័យជម្នះ​នៅពហុកីឡាដ្ឋាន Stamford Bridge គឺជា​ជ័យជម្នះលើកទី​៣​របស់​ Man Utd​ ហើយ​ក៏ជាលើកដំបូង​ផងដែរដែលក្រុម Man Utd​ធ្វើ​បាន​ល្អក្នុង​រដូវកាលនេះ។

        លោក Solskjaer បាន​និយាយថា “យើង​បានធ្វើដំណើរ​ច្រើន​កាល​ពីសប្តាហ៍​មុន។ យើង​មាន​ស្មារតីជា​ក្រុម។ វាបង្ហាញពី​ទម្រង់ប្រកួត​ជា​ក្រុម។ ថ្ងៃនេះ យើងធ្វើបាន​ល្អ ជាមួយនឹង​ការ​បញ្ជូន​បាល់លឿនៗ។ នោះគឺជា​ទម្រង់របស់ Man Utd។ យើងកំពុង​ព្យាយាមត្រឡប់ទៅ​រកទម្រង់លេងបែបនេះ”។

        ស្របពេលជាមួយគ្នានោះដែរកីឡាករMarcus Rashfordបាន​បង្ហើបប្រាប់​ពី​ការទាត់ហ្វ្រីឃីកដ៏អស្ចារ្យ ដែលជួយឲ្យក្រុម​ Man Utd​ឆ្លងទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​។

Rashford បាននិយាយថា “ពេលយើងហ្វឹកហាត់ជាមួយ​បាល់​ ហើយយើងកាត់​ទៅវាមានចលនាឡើងចុះ និង​អាចមាន​ទិសដៅទៅគ្រប់កន្លែង។ សំណាងដែរ ថ្ងៃនេះបាល់ហោះឡើងទៅជ្រុងខាងលើ”​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab