adverise with khmeread 45b54b54 cce0 4e85 bc45 a21d1561e20e

មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៥​ស្រវឹងស្រា​បើករថយន្ត​សេរី​ទំនើប​បុក​រះ​របាំង​ថ្ម​បាក់​អស់​៨​កង់​

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៨​កង់​បាន​រង​ការខូចខាត ដោយសារតែ​មន្ត្រីប៉ូលិស​ស័ក្តិ​៥​បើករថយន្ត​សេរី​ទំនើប ម៉ាក​ឡង់​គ្រី​ស័​រ ស្រវឹងស្រា​បើក​បុក​រះ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ ខាងជើង​ស្តុ​ប​បឹង​សាឡាង​ប្រមាណ​២០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ម៉ាក ឡង់​គ្រី​ស័​រ ពណ៍​ស្លែ​ពាក់​ស្លាក​លេខ ភ្នំពេញ 2L-3836 បើកបរ​ដោយ​មន្ត្រីប៉ូលិស​ស័ក្តិ​៥​បាន​បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​៨​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ។​នៅលើ​រថយន្ត​បន្សល់​អាវ​មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៥។​

     ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់​បន្សល់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង និង​ស្ទូច​យកទៅ​រក្ស​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់