មានការផ្តល់តម្រុយឲ្យក្រុម Arsenal នាំយកលោក Patrick Vieira មកដឹកនាំបន្តពីលោក Unai Emery

        មានការផ្តល់តម្រុយ​ថា លោក Patrick Vieira អាចនឹងចូល​មកកាន់តំណែងជាអ្នកចាត់ការនៅក្លឹប Arsenalប្រសិនបើថ្នាក់ដឹកនាំ​ក្លឹបនេះសម្រេចបណ្តេញគ្រូបង្វឹកបច្ចុប្បន្ន​លោក UnaiEmery មែន។

លោក Emery កំពុង​រងសម្ពាធខ្លាំង​នៅរដូវកាល​នេះ ស្របពេល​ក្រុម​ Arsenal ធ្វើមិនបាន​ល្អ បើទោះបីជា​បាន​ចំណាយ​ច្រើន​គួរ​សម​កាលពីរដូវក្តៅក៏ដោយ។គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ប្រឈម​នឹង​ការបាត់បង់​ការងារ​ ប្រសិនបើ​លោក​មិន​អាច​កែប្រែស្ថានការណ៍ ស្របពេល​អ្នក​គាំទ្រ​បន្ត​មិនសប្បាយចិត្ត​ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្លឹប​ Arsenal អាចបង្ខំចិត្ត​ចាត់វិធានការណ៍។

        អតីត​ខ្សែការពារ​ក្លឹប Arsenal លោក Nigel Winterburnទទួល​ស្គាល់ថា​ Patrick ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្លឹប Nice គឺស័ក្តិសមនឹងតំណែង​នៅ​ក្លឹប​ Arsenal ។

        លោក Nigel បាន​និយាយថា “ប្រសិនបើ​មាន​រឿង​បែបនេះកើត​ឡើងមែននោះ ខ្ញុំគិតថា Patrick គឺជា​បេក្ខភាពស័ក្តិសម​បំផុត”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab