មេ ISIS ស្លាប់ដោយសារទីប្រឹក្សាសន្តិសុខជំនិតក្បត់ លួចរាយការណ៍ទីតាំងលាក់ខ្លួនឱ្យអាមេរិកដឹង

មេដឹកនាំក្រុម ISIS លោក Abu Bakr al-Baghdadi បានបន្លំខ្លួនជាអ្នកលក់ក្រណាត់ដ៏មានទ្រព្យស្តុកស្តម្ភម្នាក់ ខណៈកំពុងលាក់ខ្លួននៅក្នុងប្រទេសស៊ីរី មុនពេលគាត់ត្រូវបានមន្ត្រីទីប្រឹក្សាសន្តិសុខម្នាក់ក្បត់ ដើម្បីសងសឹកចំពោះអំពើឃោរឃៅរបស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ តុលា។ 

លោក Mazloum Abdi មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) របស់ឃឺដបាននិយាយថា មន្រ្តីនោះបានចាប់ផ្តើមសហការ ពីព្រោះគាត់ខឹងនឹងការប្រព្រឹត្តដ៏ឃោរឃៅរបស់ក្រុម ISIS ចំពោះក្រុមគ្រួសាររបស់គាត់ ហើយចង់វាយបកវិញ។

លោក Abdi និយាយថា បុរសនោះគឺជាជនជាតិអារ៉ាប់ដែលមានសាច់ញាតិជាច្រើននៅក្នុងក្រុម ISIS ប៉ុន្តែលែងមានជំនឿលើអនាគតរបស់ក្រុមភេរវកម្មនេះ ហើយបានសម្រេចចិត្តប្រាប់នូវទីតាំងលាក់ខ្លួនរបស់ Baghdadi ឱ្យអាមេរិកបានដឹង។

បព្វជិតជ្រុលនិយមរូបនេះបានបំផ្ទុះខ្លួនឯងនៅខាងក្នុងបរិវេណលាក់ខ្លួនក្បែរភូមិ Barisha ក្នុងខេត្ត Idlib ប្រទេសស៊ីរីក្នុងអំឡុងការវាយឆ្មក់របស់កងកម្លាំងអាមេរិកកាលពីចុងសប្តាហ៍៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab