បុរស ដែលជួយធ្វើពង្រាងច្បាប់ដើម្បីនាំជនផិតក្បត់ទៅវាយនឹងរំពាត់ ត្រូវបានវាយនឹងរំពាត់ជាសាធារណៈ ព្រោះលួចរួមភេទជាមួយស្ត្រីរៀបការរួច

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើការនៅអង្គការមួយដែលជួយរៀបចំពង្រាងច្បាប់សាសនាតឹងរ៉ឹងដើម្បីបញ្ជាឱ្យនាំខ្លួនជនផិតក្បត់ទៅវាយនឹងរំពាត់នោះ បែរជាត្រូវរំពាត់លើខ្លួនគាត់វិញ បន្ទាប់ពីគេចាប់បានគាត់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីរៀបការរួចម្នាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣១តុលា។

លោក Mukhlis ដែលជាសមាជិកអង្គការ Aceh Ulema Council ត្រូវបានវាយនឹងរំពាត់ផ្តៅចំនួន ២៨ ដងនៅទីរួមខេត្ត Banda Aceh កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោក Mukhlis បានបង្ហាញទឹកមុខឈឺចុកចាប់ខ្លាំងអំឡុងពេលដាក់ទណ្ឌកម្ម មុនពេលដៃគូផិតក្បត់របស់គាត់ត្រូវបាននាំខ្លួនឡើងលើវេទិកា ដើម្បីស៊ីរំពាត់ចំនួន ២៣ ដង។

ការវាយនឹងរំពាត់គឺជាការដាក់ពិន័យជាធម្មតាសម្រាប់បទល្មើសជាច្រើននៅក្នុងខេត្ត Aceh ដ៏តឹងរ៉ឹងនៅកោះស៊ូម៉ាត្រា រួមមានបទល្មើសផិតក្បត់ ផឹកស្រា និង រួមភេទដូចគ្នាឬរួមភេទមុនរៀបការ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab