adverise with khmeread Cover

នាង Lydia Sarunrat មិន​ខ្វល់​ពីស​ម្តី​អ្នកគាំទ្រ​

      តារា​សម្តែង​និង​ជា​តារាចម្រៀង​ថៃ​នាង Lydia Sarunrat មិន​ខ្វល់​ពីស​ម្តី​អ្នកគាំទ្រ​ទាក់ទង​ទៅនឹង​ការធ្វើ​លំ​ហាត់ប្រាណ​អំឡុងពេល​នាង កំពុងមាន​ផ្ទៃពោះ​។ 

     គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​មិនា នាង​មាន​ផ្ទៃពោះ​២៣​សប្តាហ៍​ទៅហើយ​តែ​រាង​របស់​នាង​នៅតែ​ស្អាត​ដដែល មិន​សមជា​ស្ត្រី​មាន​ផ្ទៃពោះ​អ្វី​ឡើយ  ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​មានការ​ព្រួយបារម្ភ​ដល់​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​ជាខ្លាំង​។ 

     នាង​មិន​ត្រឹមតែ​មិន​ស្តាប់​សម្តី​អ្នកគាំទ្រ​ថែមទាំង​ធ្វើការ​ណែនាំ​ទៅកាន់​ពួកគេ​វិញ​ទៀតផង​។ ការធ្វើ​លំ​ហាត់ប្រាណ​នៅពេល​មាន​ផ្ទៃពោះ គួរតែ​វឹក​ហាត់​ជាមួយ​គ្រូ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​និង​ទារក​នៅក្នុង​ផ្ទៃ​។ 

     ការធ្វើ​លំ​ហាត់ប្រាណ​តែមួយ​មុខ​ក៏​មិនអាច​ឲ្យ​កូន​នៅក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ដែរ​គឺ​ត្រូវ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ មាន​របរ​អាហារ​ដ៏ ត្រឹមត្រូវ​ឲ្យ​ប្រាកដថា​អាហារ​ទាំងនោះ​មិន​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ទារក​នៅក្នុង​ផ្ទៃ​៕

     សូម​មើលរូប​ភាព​រប​ស់​នាង​ដូចខាងក្រោម ៖​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់