សង្គ្រោះកូនឆ្កែពីទីតាំងបាក់បែករបស់មេ ISIS ក្រោយឃើញវាដេកឱបមេងាប់របស់វា

កូនឆ្កែមួយក្បាល ដែលកំព្រាដោយសារការបាញ់កម្ទេចបរិវេណលាក់ខ្លួនរបស់មេ ISIS លោក abu Bakr al-Baghdadi ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីគេរកឃើញវានៅជាប់នឹងមេងាប់របស់វា។

អ្នកថតរូប Fared Alhor បានជួយសង្គ្រោះសុនខដ៏គួរឱ្យអាណិត បន្ទាប់ពីធ្វើដំណើរទៅភូមិ Barisha ដើម្បីរាយការណ៍ពីមេដឹកនាំ ISIS ដែលបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង នៅពេលប្រឈមនឹងការវាយឆ្មក់របស់អាមេរិក។

កូនឆ្កែ ដែលគ្របដណ្ដប់ដោយធូលីនៅចិញ្ចើមថ្នល់ បានចាកចេញពីម្ដាយដែលងាប់របស់វា តែទីបំផុតក៏បានជួប Alhor ។

មេដឹកនាំភេរវករលោក Baghdadi បានស្លាប់ បន្ទាប់ពីបានភៀសខ្លួនចូលទៅក្នុងលេនដ្ឋានក្រោមដី និងផ្លូវរូងក្រោមដី នៅតំបន់ Barisha ក្នុងប្រទេសស៊ីរី។

មេដឹកនាំភេរវកររូបនេះបានពាក់អាវកាក់គ្រាប់បែកធ្វើអត្តឃាត រួមជាមួយក្មេង ៣ នាក់ នៅពេលដែលគាត់រត់គេចខ្លួនពីកងទ័ពអាមេរិក ដែលដឹកដោយឧទ្ធម្ភាគចក្រពីប្រទេសអ៊ីរ៉ាក់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab