Juventus ត្រៀមប្រជែងជាមួយក្លឹប Man Utdនិង Real Madrid ដើម្បីផ្ទេរកីឡាករវ័យក្មេង ErlingBraut ក្នុងតម្លៃ៣៥លានផោន

        យោងតាមសេចក្តី​រាយការណ៍នៅ​ប្រទេសអ៊ីតាលីថា ក្រុម Juventus បាន​ចូល​រួម​ប្រកួត​ប្រជែង​ផ្ទេរកីឡាករឆ្នើម ErlingBrautHaalandរបស់​ក្លឹប Salzburg។ខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េសរូបនេះ​រកបាន​២២គ្រាប់​រួច​ហើយនៅរដូវកាល​នេះ។

        ព័ត៌មានបាន​បន្ថែមទៀតថា ភ្នាក់ងារលោកMino Raiola ដែលគេជឿថា ជាអ្នក​ផ្តល់​ការប្រឹក្សាដល់កីឡាករវ័យ១៩ឆ្នាំរូបនេះ​កំពុងព្យាយាមរៀប​ចំកិច្ច​ព្រមព្រៀង​ផ្ទេរ​ដែល​មាន​ទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់។

        Juventus គឺជា​ក្លឹប​ធំមួយនៅ​តំបន់អឺរ៉ុប​ដែលតាមឃ្លាំមើលការ​វិវឌ្ឍ​របស់​កីឡាករ​យុវជនរូបនេះ​ ស្របពេល​គេជឿថា Man Utd​និង​ក្លឹប Real Madrid ក៏ចាប់អារម្មណ៍​ផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab