នាយកវិទ្យាស្ថាន TDRI ដើរទៅផ្ទះសុខៗរលំដើមឈើលើសង្កត់ស្លាប់

នាយកវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ប្រទេសថៃ (TDRI ) លោកស្រី Deunden Nikomborirak បានស្លាប់ ដោយសារដើមឈើរលំសង្កត់ពីលើ ខណៈកំពុងដើរទៅផ្ទះរបស់គាត់ក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះយោងតាម Bangkok Post។

លោក Somkiat Tangkitvanich សហនាយក TDRI បានបញ្ជាក់ពីការស្លាប់របស់អ្នកស្រាវជ្រាវនិងជាប្រធានក្រុមស្រាវជ្រាវនេះ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា បន្ទាប់ពីមានគ្រោះថ្នាក់លោកស្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Camilian ជាកន្លែង ដែលគាត់ត្រូវបានប្រកាសស្លាប់។

លោកស្រី Duenden ជាសេដ្ឋវិទូដ៏សំខាន់ម្នាក់ ដែលបានបោះពុម្ពផ្សាយឯកសារសិក្សាជាច្រើនស្តីពីគោលនយោបាយទៀងទាត់ អំពើពុករលួយនៅក្នុងប្រទេសថៃ ការប្រកួតប្រជែងពាណិជ្ជកម្មភាពផ្តាច់មុខ និងការវិនិយោគអន្តរជាតិ និងពាណិជ្ជកម្ម។

លោកស្រីបានបម្រើការជានាយកស្រាវជ្រាវ TRDI សម្រាប់អភិបាលកិច្ចសេដ្ឋកិច្ច។

លោកស្រី Duenden បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ McGill ក្នុងប្រទេសកាណាដា និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Queen's University នៅប្រទេសកាណាដា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab