ជួបជាមួយអ្នកតមសាច់ បានភ្លក្សសាច់មួយដុំក្លាយជា អ្នកកាប់សាច់ឥតត្រាប្រណី

ស្ត្រីម្នាក់ដែលរស់នៅជាអ្នកតមសាច់អស់រយៈពេល ១០ឆ្នាំមានចំណង់ទទួលទានសាច់យ៉ាងខ្លាំង នៅពេលដែលនាងមានផ្ទៃពោះកូនទីបី ដោយនាងបានចាប់ផ្តើមញ៉ាំសាច់ម្តងទៀត ហើយក្លាយជាអ្នកសម្លាប់សត្វយ៉ាងឃោរឃៅ។

នាង Tammi Jonas វ័យ ៤៩ឆ្នាំ បានក្លាយទៅជាអ្នកតមសាច់ទទួលទានតែបន្លែនៅក្នុងទសវត្សរ៍ឆ្នាំ​១៩៧០​ បន្ទាប់ពីបានអានសៀវភៅឈ្មោះ "Animal Liberation" (ការរំដោះសត្វ) ដ៏ល្បីល្បាញរបស់លោក Peter Singer និងបានទទួលនូវភាពភ្ញាក់ផ្អើលដោយការយល់ដឹងពីរបៀបដែលគេធ្វើដាក់សត្វនៅឯកសិដ្ឋាន។

សម្រាប់រយៈពេលមួយទសវត្សរ៍ ស្រ្តីរស់នៅក្នុងទីក្រុង Eganstown រដ្ឋ Victoria ប្រទេសអូស្ត្រាលីរូបនេះ បានប្តេជ្ញាទទួលទានតែបន្លែប៉ុណោ្ណះ ប៉ុន្តែអ្វីៗត្រូវបានកែប្រែឡើងវិញទាំងស្រុង បន្ទាប់ពីនាងបានមានគត៌កូនទីបីនៅវ័យខ្ទង់ ៣០ឆ្នាំ។

នាងបានប្រាប់ទៅវេបសាយ Daily Mail Australia ថា "ខ្ញុំធ្លាប់បានពរពោះពីរលើកពីមុនមកហើយ ប៉ុន្តែលើកទីបីនេះគឺខុសប្លែក ហើយខ្ញុំធ្លាក់ខ្លួនស្លេកស្លាំងដ៏គ្រោះថ្នាក់បំផុត"។ 

បន្ទាប់ពីថ្ងៃមួយនាងបានទទួលទានប៊ឺហ្គឺមួយដុំនៅឯកន្លែងធ្វើការ ម្តាយកូនបីរូបនេះស្រាប់តែកើតរោគញៀនសាច់តែម្តង។ ខណៈដែលនាងបានទទួលស្គាល់ថា វាត្រូវចំណាយពេលគិតយូរដើម្បីទទួលទានសាច់ជ្រូក និងសាច់បក្សី នាង Jonas បាននិយាយថា "វាមានអារម្មណ៍អស្ចារ្យបំផុត" បន្ទាប់ពីបានទទួលទានសាច់បានមួយដុំ។

នាងបាននិយាយថា "ខ្ញុំមានអារម្មណ៍មានសុខភាពល្អប្រសើជាងមុន ដោយសារតែខ្ញុំកំពុងផ្តល់ដល់រាងកាយរបស់ខ្ញុំនូវអ្វីដែលវាត្រូវការ។ ប៉ុន្តែខ្ញុំត្រូវប្រុងប្រយ័ត្នពីកន្លែងដែលសាច់របស់ខ្ញុំបានមកពីទីណា"។

ដោយមកពីគ្រួសារកសិករនៅក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក មុនចំណាកស្រុកទៅអូស្រ្តាលី នាង Jonas បានពន្យល់ថា នាងចង់បង្កើតកសិដ្ឋានចិញ្ចឹមសត្វមួយ និងសម្លាប់សត្វ ដូច្នេះអតិថិជនមានជម្រើសក្នុងការជ្រើសរើសជំរើសប្រកបដោយក្រមសីលធម៌។

នាង Jonas និងប្តីរបស់គាត់លោក Stuart បច្ចុប្បន្នក៏បានមានកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនមួយផងដែរ មានឈ្មោះ Jonai Farms and Meatsmiths ដែលដំណើរការអស់រយៈពេលប្រាំបីឆ្នាំមកហើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab