គីម ជុងអ៊ុនផ្ញើលិខិតចូលរួមរំលែកទុក្ខមរណភាពម្តាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង រីឯរឿងទំនាក់ទំនងរកាំរកូសទុកមួយឡែកសិន

ការិយាល័យរបស់លោកមូន ជេអ៊ីន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) ថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានចូលរួមរំលែកទុក្ខចំពោះមរណភាពម្ដាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ទោះបីមានទំនាក់ទំនងទ្វេភាគីជួនត្រជាក់ជួនក្តៅជាមួយព្យុងយ៉ាងក៏ដោយ។

លោក Ko Min-Jung អ្នកនាំពាក្យរបស់លោកមូនបានប្រាប់សន្និសីទសារព័ត៌មានថា នៅក្នុងសារលិខិតមួយដែលបញ្ជូនតាមរយៈភូមិព្រំដែនប៉ាន់មុនជុម កាលពីល្ងាចថ្ងៃពុធ លោកគីមបានសម្តែងនូវការចូលរួមរំលែកទុក្ខនិងការលួងលោមចិត្តចំពោះការបាត់បង់ម្តាយរបស់លោកមូន។

ម្តាយរបស់លោកមូន លោកស្រី កាង ហាន់អ៊ុក បានទទួលមរណភាពកាលពីថ្ងៃអង្គារនៅឯមន្ទីរពេទ្យមួយនៅឯទីក្រុងកំពង់ផែភាគខាងត្បូង គឺទីក្រុងប៊ូសាន។ លោកស្រីមានអាយុ ៩២ ឆ្នាំ។

លោកគីមបានផ្ញើសារលិខិតរំលែកទុក្ខ ទោះបីទំនាក់ទំនងអន្តរកូរ៉េមានភាពសោះកក្រោះនៅឆ្នាំនេះចំពេលកំពុងជាប់គាំងលើកិច្ចចរចានុយក្លេអ៊ែររវាងរបបព្យុងយ៉ាងនិងរបបវ៉ាស៊ីនតោន។

កូរ៉េខាងជើងបានបង្កើនការរិះគន់លើកូរ៉េខាងត្បូងនៅប៉ុន្មានខែថ្មីៗនេះចំពោះការបន្តធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនិងបានប្រើប្រាស់អាវុធបច្ចេកវិជ្ជាខ្ពស់ ដែលបង្កើតឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab