ចាប់អ្នកចម្រៀងមីយ៉ាន់ម៉ា​ ៥ នាក់ញាត់គុក ព្រោះច្រៀងផ្លែផ្កាឱ្យទាហាន

តុលាការមួយនៅប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសអ្នកចម្រៀងផ្លែផ្កាចំនួន ៥ នាក់ឱ្យជាប់ពន្ធនាគារម្នាក់មួយឆ្នាំ និងត្រូវធ្វើពលកម្មធ្ងន់ធ្ងរកាលពីថ្ងៃពុធ (៣០ តុលា) ពីបទច្រៀងរិះគន់តួនាទីរបស់កងទ័ពនៅក្នុងនយោបាយ។ នេះយោងតាមសារព័ត៌មាន Asiaone សរសេរកាលពីថ្ងៃទី៣១តុលា។

ពួកគេទាំង ៥ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានចូលរួមនៅក្នុងពិធីបុណ្យ Thangyat ដែលជាប្រពៃណីមានអាយុកាលរាប់រយឆ្នាំក្នុងអំឡុងពេលបុណ្យអុំទូកឆ្នាំថ្មីរបស់មីយ៉ាន់ម៉ាកាលពីខែមេសា។ ការសម្តែងរបស់ពួកគេបានចម្អកឡកឡឺយទៅលើគុណវិបត្តិនិងចំណុចខ្សោយនៃប្រព័ន្ធសង្គមនិងនយោបាយរបស់ប្រទេស។

ក្នុងអំឡុងពេលផ្សាយផ្ទាល់លើ Facebook នូវការសម្តែងរបស់ពួកគេ ពួកគេបានរិះគន់ពួកយោធា ដែលមានអាសនៈមួយភាគបួននៅក្នុងសភាទាំងមិនបានបោះឆ្នោត និង បានចែករំលែករូបភាពឆ្កែពាក់ឈុតយោធាឌឺដងទៀត។

លោកចៅក្រម Tun Kyaw បានប្រាប់តុលាការថា "នេះគឺច្បាស់ណាស់ថា ទង្វើនេះធ្វើឡើងគឺមានចេតនា ព្រោះពួកគេបានសម្តែងនៅចំពោះមុខសាធារណជនជាមួយនឹងឃ្លាឃ្លោងទាំងនោះ។ ដូច្នេះ ក្រុមចម្រៀងនេះត្រូវបានរកឃើញមានពិរុទ្ធ"។

អ្នកទាំង ៥ បានបដិសេធរាល់ការធ្វើខុសណាមួយក្នុងករណីនេះ ដែលត្រូវបានក្រុមសិទ្ធិមនុស្សថ្កោលទោសថាជាជំហានអវិជ្ជមានក្នុងការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab