លោក JurgenKlopp:ស្ថាប័នគ្រប់គ្រងបាល់ទាត់គួរតែគិតពីសុខភាពកីឡាករជាងការចង់បានប្រាក់ចំណេញ

        អ្នកចាត់ការក្រុម Liverpool លោក JurgenKloppបាន​រិះគន់​ស្ថាប័ន​គ្រប់គ្រងបាល់ទាត់​ ដោយ​សារតែស្ថាប័ននេះបដិសេធ​មិន​ពិចារណា​ពី​សុខភាព​របស់កីឡាករ​អាជីព​ ហើយថា ពួកគេ​ខ្វល់ពី​រឿងប្រាក់ច្រើនជាង។

        ក្រុម Liverpool បាន​ឆ្លងទៅវគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ Carabao Cup បន្ទាប់ពីយក​ឈ្នះ​ក្រុម Arsenal ដោយ​ការទាត់​បាល់ប៉េណាល់ទី​ប៉ុន្តែជោគជ័យនេះ​កាន់តែធ្វើ​ឲ្យ​ពួកគេ​មមាញឹក​ជាងមុន​ក្នុងកម្មវិធីប្រកួត។

        ក្រុម Liverpool នឹងត្រូវ​ជួប​ជាមួយ​ក្រុម Aston Villa ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ​ ប៉ុន្តែ​ជំនួបនេះ​នឹង​កើត​មាន​នៅ​ថ្ងៃទី​១៧​ឬ១៨​ខែធ្នូ ហើយពួកគេត្រូវ​ប្រកួត​នៅក្របខណ្ឌ Club World Cup នៅ​ប្រទេសកាតាផងដែរ បន្ទាប់ពី​ពួកគេ​លើកពាន CL កាលពីខែមិថុនា​។

        លទ្ធផល​នេះ បង្កឲ្យ​ពេលវេលាដ៏មមាញឹកបំផុត​សម្រាប់​ពួកគេ ហើយ​រំពឹងថា នឹង​ប្រកួត​៥ប្រកួត​ធំៗ​នៅចន្លោះពី​ខែធ្នូ​និង​ខែកុម្ភៈនៅ​ក្របខណ្ឌ​ EPL, CL និង​ក្របខណ្ឌ FA Cup ផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab