Man Utdប្រឈមនឹងបញ្ហាកីឡាកររបួសច្រើននៅសប្តាហ៍នេះ

        ក្លឹប Man Utd​កំពុង​តែ​បុកពោះ​ខ្លាំង​ជុំវិញ​សុខភាព​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford, Harry Maguire និង​កីឡាករVictor Lindelof។

        កីឡាករ​សំខាន់ទាំងបី​មាន​បញ្ហា​របួស​ខ្លះ អំឡុង​ប្រកួត​យក​ឈ្នះ​ក្រុម​ឆេលស៊ី​នៅក្របខណ្ឌ Carabao Cup ដោយ​ការទាត់បាល់ហ្វ្រីឃីក​ដ៏ល្អឥតខ្ចោះ​របស់​ខ្សែប្រយុទ្ធ រ៉ាហ្វដ។

        លោក Solskjaer បាននិយាយថា “ពួកគេទទួល​បាន​ការព្យាបាល​ខ្លះ។ សង្ឃឹមថា ពួកគេ​នឹងត្រៀមខ្លួន​រួច​រាល់។ ខ្ញុំមិនអាចប្រាប់អ្នកប្រាកដប្រជា​បានទេនៅពេលនេះ”។​

        ក្រុម​របស់​លោក Solskjaer រកបាន​ជ័យជម្នះ​បីប្រកួត​ចុងក្រោយ​ ហើយ​អ្នក​ចាត់ការ​រូបនេះជឿថា កីឡាករ​របស់លោកមាន​ប្រព័ន្ធប្រយុទ្ធល្អជាងមុន​បន្តិច​។

        កីឡាករ រ៉ាហ្វដ រកបាន​៤គ្រាប់​ក្នុង​៤ប្រកួត​ចុងក្រោយ​ ហើយ​លោក​ សូលស្យែរ កោតសរសើរ​ខ្សែប្រយុទ្ធ​រូបនេះ ដែល​ឈាន​ចូល​វ័យ​២២​កាលពីថ្ងៃព្រហស្បតិ៍។ រ៉ាហ្វដ នៅបន្ត​ទទួល​ភារកិច្ចទាត់បាល់ប៉េណាល់ទី បើទោះបីជា​ធ្វើ​មិន​បាន​សម្រេចច្រើន​លើកមកហើយក៏ដោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab