adverise with khmeread 1

Juventus ត្រៀម​លក់ Pogba ដើម្បី​ទិញ Isco, Edinson Cavani និង Alex Witsel

​    ​ក្រុម​សេះបង្កង់ Juventus ហាក់ដូចជា​ចុះចាញ់​ក្នុងការ​រក្សា​កីឡាករ Paul Pogba នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ជើងឯក Serie A មូ​យ​នេះ​នឹង​នៅតែ​រក្សា​តម្លៃ ១០០ លាន​យ៉ូ​រ៉ូ​ដដែល​សម្រាប់​ខ្សែបម្រើ​របស់ខ្លួន​។​

​    ​អតីត​ខ្សែបម្រើ​វ័យក្មេង​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ ត្រូវបាន​តាម​ចែចូវ​ដោយ​ក្រុម​ធំៗ​ដូចជា Chelsea, Manchester City និង Paris Saint-Germain ហើយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ក៏ត្រូវ​បាន​ជឿថា កំពុង​ប្រជែង​យក​ហត្ថលេខា​របស់​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​ដែរ​។​

​    ​បើ​យោងតាម​សារព័ត៌មាន​អ៊ីតាលី Tuttosport បានឱ្យដឹងថា Juventus នឹងមាន​គម្រោង​ប្រើប្រាស់​លុយ​ពី​ការលក់ Paul Pogba ដើម្បី​នាំ​ខ្សែបម្រើ Real Madrid គឺ​កីឡាករ Isco កីឡាករ Axel Witsel របស់​ក្រុម Zenit St Petersburg និង​ខ្សែប្រយុទ្ធ Edinson Cavani របស់ PSG៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់