adverise with khmeread 1

​លោក Ancelotti ផ្តល់យោបល់​អំពី​របៀប​ទាញយក​សមត្ថភាព​អស្ចារ្យ​របស់ Ronaldo

​    ​អតីត​គ្រូ Real Madrid លោក Carlo Ancelotti ដឹង​ពី​វិធី​ទាំងអស់​ដើម្បី​ទាញយក​សមត្ថភាព​ទាំងស្រុង​របស់​ខ្សែប្រយុទ្ធ​សង្ហា Cristiano Ronaldo ហើយ​បានផ្តល់​ដំបូន្មាន​ខ្លះៗ​ជាមួយ​សារព័ត៌មាន Sina Sports ដោយ​គាត់​បាន​ពណ៌នា​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​ថា "​ជា​កីឡាករ​ល្អ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​" និង "​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​"​។​

​    ​លោក Ancelotti បាន​រៀបរាប់​ពី​វិធី​ដែល​គាត់​ផ្លាស់ប្តូរ​តិច​និក​ក្នុងការ​ប្រើប្រាស់ Cristiano នៅពេលដែល​គាត់​ដឹកនាំ​នៅ​ទឹកដី Bernabéu លើកដំបូង​។ គាត់​បាន​ប្រាប់ថា "​ក្រុម​បាន​លេង​ក្បួន ៤-៣-៣ ជាមួយ Cristiano នៅ​ស្លាប​ខាងឆ្វេង​។ ប៉ុន្តែ​យើង​បានដឹងថា គាត់​ត្រូវការ​សេរីភាព​ដើម្បី​លេង​នៅ​តំបន់​គ្រោះថ្នាក់​។ ហេតុនេះហើយ​បានជា​យើង​តែងតែ​ឃើញ Cristiano លេង​នៅ​ស្លាប​ទាំងពីរ ឬក៏​លេង​ក្នុងតួនាទី​ខ្សែបម្រើ​។ Cristiano គួរតែមាន​សេរីភាព​ពេញលេញ​ដើម្បី​ធ្វើ​អ្វីដែល​គាត់​ចង់​ធ្វើ​។ សេរីភាព​ក្នុងតួនាទី​ប្រយុទ្ធ​គឺជា​សញ្ញាណ​ល្អ ព្រោះ​វា​ធ្វើឱ្យ​គាត់​កាន់តែ​មិនអាច​ត្រូវបាន​ទស្សន៍ទាយ​បាន​"​។​

​    ​គាត់​ក៏បាន​កត់សម្គាល់​ទៀតថា "​មានតែ​តួនាទី​មួយ​ប៉ុណ្ណោះ​ដែល​មិន​សម​សម្រាប់ Cristiano Ronaldo​។ តួនាទី​នោះ​គឺ​ខ្សែប្រយុទ្ធ​កណ្តាល​។ Cristiano មិន​ចូលចិត្ត​លេង​បែរខ្នង​ដាក់​ហ្គោ​ន​នោះទេ គាត់​ចូលចិត្ត​ស្វែងរក​ទី​ទូលាយ​នៅ​ស្លាប​និង​ប្រឈមមុខ​នឹង​ហ្គោ​ន​របស់​គូប្រកួត​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់