ចាស់ឡើងមិនចង់កើតជំងឺវង្វេង អ្នកស្រាវជ្រាវណែនាំឱ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ បន្ទាប់ពីការស្រាវជ្រាវរកឃើញអង្គធាតុអស្ចារ្យមួយ

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលត្រូវបានលាងសម្អាតជាមួយអង្គធាតុរាវមួយ នៅពេលអ្នកគេងលក់ស្កប់ស្កល់ ហើយវាអាចការពារប្រឆាំងនឹងជំងឺវង្វេង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១វិច្ឆិកា។

នៅក្នុងការសិក្សាមួយ ខួរក្បាលរបស់មនុស្សវ័យក្មេងចំនួន ១៣ នាក់ត្រូវបានសិក្សា នៅពេលពួកគេគេង ហើយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបូស្តុនបានរកឃើញរឿងគួរឱ្យចាប់អារម្មណ៍មួយ។

អង្គធាតុរាវឈ្មោះថា Cerebrospinal ឬ ហៅថា CSF ប្រញាប់ប្រញាល់ចូលទៅក្នុងខួរក្បាលរៀងរាល់ ២០ វិនាទីម្តង ឬ តាមរលកជីពចរ។

CSF ដែលជាអង្គធាតុរាវថ្លាឈ្វេងរកឃើញនៅក្នុងឆ្អឹងខ្នងផងដែរនោះ ត្រូវគេជឿថាលាងសម្អាត "ជាតិពុលចេញពីខួរក្បាល" ដែលជាតិពុលនេះហើយជាប់ពាក់ព័ន្ធនឹងការវិវត្តទៅរកជំងឺវង្វេង។

វាជាលើកដំបូងហើយ ដែលអ្នកវិទ្យាសាស្ត្រអាចចាប់យកដំណើរការនេះតាមរយៈរូបភាព ហើយពួកគេសង្ឃឹមថាវានឹងត្រួសត្រាយផ្លូវដើម្បីស្វែងយល់អំពីជំងឺខួរក្បាល។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការសិក្សានេះបង្ហាញថា អ្នកដែលគេងលក់ស្កប់ស្កល់រាល់ថ្ងៃ អាចការពារខ្លួនពួកគេពីការថយចុះសមត្ថភាពខួរក្បាល៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab