adverise with khmeread Index3

សិស្សម្នាក់បើកម៉ូតូទាក់ដៃចង្កូតគ្នា ដួលបោកក្បាលនឹងខឿនផ្លូវស្លាប់

     ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបើកទាក់ដៃចង្កូតគ្នាដួលបោកក្បាលនឹងខឿនបណ្តាលឲ្យភាគីយុវជន៣នាក់ដែលជិះម៉ូតូ ម៉ាកនិចបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ ហើយមិត្តភ័ក្ត្រជាក្មេងជំទង់ៗ ២នាក់ទៀតរត់បាត់។
     គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ធ្នូឆ្នាំ២០១៥ ស្ថិតនៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
    ប៉ូលិសបានឲ្យដឹងថា ម៉ូតូ២គ្រឿងបើកតាផ្លូវវែងស្រេងពីលិចទៅកើត ហើយបើកទាក់ដៃចង្កូតគ្នាដួលបោកក្បាលនឹងខឿនបណ្តាលឲ្យភាគីយុវជន៣នាក់ដែលជិះម៉ូតូម៉ាកនិចពណ៌ក្រហមស្លាកលេខកំពង់ធំ1G-7618បុករបាំងពុះចែកទ្រូងផ្លូវបណ្តាល ឲ្យស្លាប់ម្នាក់ ហើយមិត្តភ័ក្ត្រជាក្មេងជំទង់ៗ ២នាក់ទៀតរត់បាត់។
    ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះទូច តូ ភេទប្រុសអាយុ១៧ឆ្នាំមុខរបសិស្ស ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់