adverise with khmeread Yubin

ក្រុមហ៊ុន JYP Entertainment នឹងចាត់វិធានការច្បាប់ចំពោះអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពី Yubin

            ក្រុមហ៊ុន JYP Entertainment បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ផ្លូវ​ការ​​មួយ​ពាក់ព័ន្ធនឹងពាក្យ​ចចាមអារ៉ាម​ជុំវិញ Yubin សមាជិក​របស់​ក្រុមចម្រៀងស្រី Wonder Girls ដែលត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាមប្រព័ន្ធអ៊ីនធើណិត។

            ទីភ្នាក់ងារ​នេះបាន​បដិសេធ​ដាច់អហង្កាចំពោះពាក្យចចាមអារ៉ាម​ទាំងនេះ​និង​បានអះអាងដូចខាងក្រោម ៖

            សួរស្តី។ នេះគឺជា​ក្រុមហ៊ុន JYP Entertainment ថ្មីៗនេះ​មាន​ពាក្យ​ចចាម​អារ៉ាម​មួយបង្កាច់អំពី​ Yubin សមាជិក​របស់​ក្រុម Wonder Girls ផ្សព្វផ្សាយ​ទូទៅតាមប្រព័ន្ធអ៊ីនធើណិត​ហើយ​យើងកំពុងបង្ហាញ​ពី​ជំហររបស់យើង។

            យើងសូមបដិសេធ​ពាក្យចចាមអារ៉ាម​អំពី​ Yubin ដែល​ត្រូវ​បាន​គេផ្សព្វ​ផ្សាយ​តាមប្រព័ន្ធអ៊ីនធើណិត។ ដោយ​សារតែ​ពាក្យចចាមអារ៉ាម​នេះពិបាក​ទទួល​យក​បាន​ណាស់​សម្រាប់ Yubin និង​ក្រុម​គ្រួសារ​របស់នាងដែលកំពុងជួប​បញ្ហា​។

            ខណៈពេល​អះអាងថា ពាក្យចចាមអារ៉ាម​ទាំងនេះមិនពិត​នោះ ក្រុមហ៊ុន JYP Entertainment មាន​គម្រោងចាត់វិធានការណ៍​ច្បាប់​ប្រឆាំងនឹង​មនុស្សគ្រប់​គ្នា​ដែល​បង្កើត​ ផ្សព្វផ្សាយនិង​បំផ្លើស​ពាក្យចចាមអារ៉ាម​ទាំងនេះតាម​ប្រព័ន្ធអ៊ីន ធើ​ណិតឬក៏តាមមធ្យោបាយ​ផ្សេងទៀត។ បច្ចុប្បន្ន​ ទីភ្នាក់ងារនេះ​កំពុង​ប្រមូល​ភស្តុតាង​ហើយ​នឹងចាត់វិធានការណ៍​ច្បាប់​ដោយ​គ្មានការយោគយល់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់